សមាជិកគណះបក្សប្រជាជនកម្ពុជាស្រុកកណ្ដាលស្ទឹងប្រមាណ 14397 នាក់ចូលរួមដង្ហែក្បួនយុទ្ធនាការបិទការឃោសនាបោះឆ្នោត…!

1618

កណ្ដាល៖ នៅព្រឹក ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០១៨ នេះឯកឧត្តមបណ្ឌិត ប៉ែន សំអាត អនុប្រធានទី ១គណៈ ពង្រឹងស្រុក ឯកឧត្តម ម៉ម ប៊ុននាង អនុប្រធា នគណពង្រឹងស្រុក តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧ ត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង ប្រធានគណពង្រឹងស្រុក អមដំណើរ ដោយឯកឧត្តម លោកជំទាវអនុប្រធានគណៈ ពង្រឹងស្រុក ឯកឧត្តម លោកជំទាវគណៈពង្រឹងឃុំ បានដឹកនាំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី ៦នៅស្នាក់ការគណបក្សស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដោយមានសមាជិក វត្តមានចូលរួមចំនួនសរុប 1981 នាក់ ។ ហើយ មធ្យោបាយ រួមមាន៖រថយន្តតូច107គ្រឿង, រថយន្តតុបតែងដឹងកំលាំង១៨គ្រឿង, មេក្រូ១៨គ្រឿង, តន្ត្រី សម័យរបស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិ បណ្ឌិតប្រធាន ១ វង់, ម៉ូតូ ៥៧៦ គ្រឿង,ទូរទ ស្សន៍ ២ គ្រឿង,ស្លាយ ១ គ្រឿង ។

ដោយឡែកនៅតាមបណ្តាឃុំទាំង ១៨ ក៏មា នការប្រមូលផ្តុំជួបជុំកំលាំងដើម្បី ចូលរួមពិធី បិទយុទ្ធនាការ នៅតាមស្នាក់ការបក្សផងដែរ ដោយមានវត្តមានអ្នកចូលរួមក្នុងមួយឃុំចាប់ ពី៥៥០០ទៅ១ ០០០នាក់តាមស្ថានភាពឃុំ ជាក់ស្តែង ដោយប្រើប្រាស់ស្លាយ ៦ គ្រឿង,ទូ រទស្សន៍ខ្នាតធំចំនួន ៣០គ្រឿង សរុបវត្តមាន ចូលរួមនៅតាមបណ្តាឃុំ ១២ ៤១៦ នាក់ រថ យន្ត ៤៤៣ គ្រឿង,ម៉ូតូ ៥ ៣២៣ គ្រឿង ។

បន្ទាប់ស្តាប់ការថ្លែងសារក្នុងឱកាសបិទយុទ្ធ នាការដោយសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សរួចមក ក្បួនដង្ហែររបស់ថ្នាក់ស្រុកបាន ចាប់ផ្តើមហែរចេញពីស្នាក់ការគណបក្សស្រុក ដោយបែងចែងជា ៤ មុខព្រួញឆ្ពោះទៅកាន់ តាមបណ្តាឃុំ
និមួយៗ ។

នៅពេលដែរក្បួនហែរពីស្រុកទៅ ដល់ស្នាក់ ការគណបក្សឃុំនិមួយៗតាមបណ្តាឃុំ បាន ដំណើការហែរក្បួនក្នុងឃុំរបស់ខ្លួនរៀងៗខ្លួន តាមស្ថានភាពនិងពេលវេលាជាក់ស្តែង ។

ហើយសរុបទូទាំងស្រុក សមាជិកចូលរួម14 397 ម៉ូតូ 5899 គ្រឿង តន្ត្រីសម័យ ២ គ្រឿង រថ យន្តតុបតែងដឹកកំលាំង១៨គ្រឿង ,មេក្រូ38 គ្រឿង,តន្ត្រីសម័យ១វង់, ម៉ូតូ ៥៧៦គ្រឿង,ទូរ ទស្សន៍ 31 គ្រឿង,ស្លាយ 7 គ្រឿង ។

នៅក្នុងការជួបជុំសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា លោកអ៊ូចសាវឿនអភិបាលរង ស្រុកបានអំពាវនាវឱ្យសមាជិក សមាជិការបក្សទាំងអស់និងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តកណ្ដាលសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០មានរូបសញ្ញាទេវតាបាចផ្កាជាសំគាល់ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ក្នុងការទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្តទៅទៀត។

បន្ទាប់មក បានធ្វើការដង្ហែរក្បួនយុទ្ធនាការបិទការឃោសនាបោះឆ្នោត ដោយធ្វើការដង្ហែលើដងផ្លូវជុំវិញភូមិ សង្កាត់ហើយនៅក្នុងនោះសង្កេតមើលទៅឃើញថា ការធ្វើយុទ្ធនាការដង្ហែរក្បួនបិទការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ធ្វើទៅដោយរលូន ពុំមានអ្វីកើតឡើងទាំងសន្តិសុខ និងសណ្តាប់ធ្នាប់៕ ដោយសនសុភ័ក្ដ