ប្រជាពលរដ្ឋកាត់ទោស១ដៃ១ជើងទៅលើក្រុមចោរម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់នៅស្រុកណ្ដាលស្ទឹង…!

806

(កណ្ដាល): ក្រុមចោរបានធ្វើសកម្មភាពលួចកាច់កម៉ូតូគេទាំងកំរោលរហូតដល់ម្ចាស់គេទាន់ ស្រែកថាចោរទើបប្រជាជនដេញស្ទាក់ព្រួតវាយបណ្ដាលឲ្យស្លាប់បន្ទាប់ពីសមត្តកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យជ័យជំនះ។

សមត្តកិច្ចស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា: បន្ទាប់ពីមានហេតុការចោរលួចកាច់កម៉ូតូរបស់ជនរងគ្រោះដែលបានកើតឡើងកាលពីថ្ងៃទី២៥.០៧.២០១៨ ម៉ោង១៧.និង០០នាទី នៅចំណុចទំនប់៩០ ភូមិតោតម៉ា ឃុំកណ្តោកស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ពីជនរងគ្រោះ ដែលមានឈ្មោះ សា ឆវន្ត័ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិតោតម៉ាឃុំកណ្តោក ស្រុកណ្ដាលខេត្តកណ្ដាល មានមុខរបរ កម្មកររោងចក្រ ។

រីឯជនសង្ស័យមានចំនួន(០២នាក់)ទី១.ឈ្មោះ ហួយ លឿង ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិដើមមៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ(ស្លាប់០១នាក់)និងម្នាក់ទៀតមិនស្គាល់ឈ្មោះ យកម៉ូតូរបស់ជនរងគ្រោះរត់គេចខ្លួនបាត់។
ការស្លាប់របស់ក្រុមចោរម្នាក់ មូលហេតុមកពី ប្រជាពលរដ្ឋ ជួយស្ទាក់វាយ ចាប់បាន ០១នាក់ រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសមត្ថកិច្ច ចាត់វិធានការ ជួយសង្គ្រោះ ស្លាប់ លើ រថយន្តសង្គ្រោះ ពេលដឹកនាំយក មកមន្ទីរពេទ្យជ័យជំនះ។

សមត្តកិច្ចបានឲ្យដឹងទៀតថា: សម្ភារ: បាត់បង់ រួមមានម៉ូតូ០១គ្រឿងម៉ាកហុងដា C.១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកណ្តាល1W-4977។ ហើយវត្ថុតាងចាប់យកម៉ូតូ១គ្រឿងម៉ាកហុងដា C.១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-0132 ។

សាក្សីនៅកន្លែងកើត ហេតុបានឲ្យដឹងថាៈ នៅថ្ងៃកើតហេតុវេលាម៉ោង ថ្ងៃ ខែ និងឆ្នាំកើតហេតុខាងលើ ជនរងគ្រោះ បានជិះម៉ូតូទៅមើលមង នៅកន្លែងកើតហេតុហើយជនរងគ្រោះទុកម៉ូតូ នៅលើទំនប់លេខ៩០ចាក់សោរ បិទសន្ទះសោរ និងដកខ្សៀប៊ូស៊ី រួចជនរងគ្រោះ ចុះទៅមើលមង ចម្ងាយប្រហែល ១០០ម៉ែត្រ ពេលមើលមងរួចក៍ដើរត្រឡប់មករកម៉ូតូវិញស្រាប់តែឃើញ ចោរ ២នាក់កំពុងកាច់ក ម៉ូតូរបស់ខ្លួនក៏ ស្រែកថា៖ចោរ.ៗ ជួយផងពេលនោះមានប្រជាពលរដ្ឋ បង់សំណាញ់ ដាក់មងនៅខាងមុខ ដេញស្ទាក់ពីមុខ ជនសង្ស័យ ក៏បើកម៉ូតូត្រឡប់ថយមកក្រោយវិញ មកដល់ទល់មុខជនរងគ្រោះ ជនសង្ស័យ ក៏បើក ម៉ូតូបំបុកជនរងគ្រោះ តែជនរងគ្រោះ យកមែកសង្កែ វ៉ៃលើជនសង្ស័យបណ្តាលឲ្យ ដួលម៉ូតូរួចជនសង្ស័យ បានវាយប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះ ពេលនោះប្រជាពលរដ្ឋជាច្រើននាក់មកព្រួតជួយជនរងគ្រោះ វាយម្នាក់មួយដៃ មួយជើងបណ្តាលឲ្យ ជនសង្ស័យ ម្នាក់ស្លាប់
បាត់បង់ជីវិត នៅពេលដឹកតាមរថយន្ត សង្គ្រោះ ចេញពី កន្លែងកើតហតុ ហើយកម្លាំងប៉ុស្តិ៍រាយការណ៍ មកផ្នែកជំនាញចុះមកជួយអន្តរាគមន៍ ពិនិត្យនិង រាយការណ៍មកជំនាញខេត្ត។

លោកវរៈសេនីយ៍ទោ ម៉ែន ចាន់រិទ្ធ អធិការស្រុកបានឲ្យដឹងថាៈ ករណី នេះសមត្ថកិច្ចកំពុងបន្តតាមរកចាប់បក្ខពួក ដែលនៅសល់កំពុងរត់គេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ រីឯសាកសពជនសង្ស័យបានប្រគល់ ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យ ចំពោះវត្ថុតាងម៉ូតូជនសង្ស័យត្រូវយកមកកាន់អធិការដ្ឋាននគបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅកាន់ស្នងការដ្ឋាននគបាលខេត្តកណ្ដាលចាត់ការបន្ត៕ ដោយ សន សុភ័ក្ត