កម្លាំងអន្តរាគមន៍ត្រូវបានបញ្ជូនទៅជួយពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ នៅស្ទឹងត្រែង

1226

ខេត្តស្ទឹងត្រែង៖ កម្លាំងអន្តរាគមន៍ ចំនួន៥២៩នាក់ ត្រូវបានបញ្ជូនទៅជួយពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន៥,២៥៥​គ្រួសារ ដែលស្មើរនិងចំនួនមនុស្ស២៥,៦១០នាក់ នៅក្នុងស្ទឹងត្រែង កម្លាំងអន្តរាគមន៍ ចំនួន៥២៩នាក់ របស់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ចំនួន១៧ភូមិ ក្រោយពីរងគ្រោះ ដោយសារទឹកជំនន់ ដែលបាក់ទំនប់វារីអគ្គិសនីពី ខេត្តអត្តពឺ របស់ប្រទេសឡាវ កាលពីថ្ងៃទី២៤ កក្កដា ។

យោងតាមរបាយការណ៍ ពីមន្ទីរក្រសួងធនធានទឹក និងឧតុនិយមរបស់ ខេត្តស្ទឹងត្រែងបានឲ្យដឹងថា គិតត្រឹមម៉ោង១៧ថ្ងៃទី២៥ កក្កដា កំពស់ទឹកទន្លេសេកុងមានប្រវែង ១១.៥០ម៉ែត្រ ក្នុងកម្រិតប្រកាសអាសន្ន។ ក្នុងនោះ កម្លាំងអន្តរាគមន៍សរុប៥២៩នាក់ ត្រូវបានបញ្ជូនទៅជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ចំនួន១៧ភូមិ ក្នុងនោះកំលាំងសង្គ្រោះបានជួយជម្លៀសបងប្អូនប្រជាពលរដ្ឋ បានចំនួន១,២៨៩គ្រួសារ មានមនុស្សចំនួន៥,៦១៩នាក់ ស្មើនឹង៤១.៩៣% នៃចំនួនគ្រួសាររងគ្រោះ ចំនួន៣,០៧៤គ្រួសារ ដែលមានមនុស្សចំនួន១៥,៣១៥នាក់ ។

រីឯគ្រួសារសរុប ក្នុងស្រុកសៀមប៉ាង មានចំនួន៥,២៥៥គ្រួសារ មនុស្សចំនួន២៥,៦១០នាក់ និងជម្លៀសសត្វពាហនៈ គោចំនួន ១,២៤៣ក្បាល ក្របីចំនួន១,៦៩៣ក្បាល មាន់ចំនួន៣,៤៥៣ក្បាល ទាចំនួន១,៩៩៣ក្បាល ជ្រូកចំនួន២, ០៨០ក្បាល ៕