ឧញ៉ា គង់ គ្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ នាំយក អំណោយប្រគល់ជូនសិស្សានុសិស្សស្រុកពញ៉ាក្រែក និងព្រៃឈរ

561

ត្បូងឃ្មុំ ៖ ដោយមើលឃើញពីភាពខ្វះខាត និងដើម្បីសម្រួល ដល់ ការចំណាយប្រចាំថ្ងៃរបស់សិស្សានុសិស្ស ដែលកំពុងសិក្សា នៅ សាលាអាន់នៀកម៉ាសអ៊ីស្លាមីយ៉ះ ភូមិពោធិ៍ឥន្ទ ឃុំកោងកាង ស្រុកពញ៉ាក្រែក ខេត្តត្បូងឃ្មុំ និងសាលាម៉ាត់រ៉ាសះអាន់នូ ព្រៃឃ្ជាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកឧញ៉ា គង់ គ្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ បានជួយឧបត្ថមជាថវិការ និងគ្រឿង ឧបភោបបរិភោបជារៀងរាល់ខែ ដោយក្នុងមួយខែសាលាអាន់ នៀកម៉ាសអ៊ីស្លាមីយ៉ះ ភូមិពោធិ៍ឥន្ទទទួលបានអង្ករ ៥០០ គីឡូ ក្រាម និងសាលាម៉ាត់រ៉ាសះអាន់នូ ព្រៃឃ្ជាយ ចំនួន២០០គីឡូ ។ សិស្សានុសិស្សដែលកំពុងសិក្សាទាំង២សាលាចំនួន ១៤២ នាក់ មកពីតាមបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។

តំណាងលោកឧញ៉ា គង់ គ្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ លោក ហ៊ីម ម៉ាត់ បានពាំនាំនូវ ក្តីនឹករលឹក និងការសួរសុខទុកដល់ ថ្នាក់ដឹកនាំ ក៏ដូចជាសិស្សា នុសិស្ស និងបាននែនាំដល់សិស្សទាំង អស់ត្រូវខិត ខំរៀនសូត្រក្រៀបយកចំនេះដឹង។ ក្នុងនោះលោកក៏ បានអំពាវនាវដល់ អ្នកដែលមានឈ្មោះបោះឆ្នោតត្រូវទៅ បោះឆ្នោតឲ្យ បានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា។ ក្រៅពីអំណោយខាងលើលោកឧញ៉ា និងលោក ជំទាវបានជួយឧបត្ថមថវិការកសាងរបងព័ទ្ធជុំវិញ បរិវេណដីបញ្ចុះ សព្វបងប្អូនខ្មែរឥស្លាមចំនួន ៣០០០ ដុល្លារសហរដ្ឋអាមេរិក និងបានជួយឧបត្ថមថវិការចំនួន៤លានរៀលសម្រាប់ជួសជុលវិហ៊ា នៅភូមិអង្គរជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជាមួយនឹងការពាំនាំនូវអំណោយខាងលើនេះ តំណាងលោក គ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានសម្តែងនូវក្តីរីករាយ និងថ្លែង នូវអំណរគុណចំពោះការយកចិត្តទុកដាក់របស់លោកឧញ៉ា គង់ គ្រឹង និងលោកជំទាវ ម៉ាន សារ៉ស ដែលតែងយកចិត្តទុកដាក់ ចំពោះបងប្អូនខ្មែរឥស្លាមនៅទូទាំងប្រទេស ។

ក្រៅពីអំណោយខាងលើលោកឧញ៉ា គង់ ក្រឹង និងលោកជំទាវ បានជួយឧបត្ថម និងកសាងសមទ្ធិផលនានាជាច្រើនដូចជា សាលា រៀន វត្តអារាម វិហារខ្មែរឥស្លាម ផ្លូវថ្នល់ តារាងបាល់ទាត់ និងសម ទ្ធិផលផ្សេងៗ ជាច្រើនទៀត ៕