កាត់លឹង្គមិត្តភក្តិម្នាក់ចោលដើម្បីសង្គ្រោះប្រពន្ធពីការចាប់រំលោភ

537

ប្រទេសថៃ ៖ បុរសជនជាតិថៃម្នាក់អាយុ៥០ឆ្នាំឈ្មោះPermsak Petprasertត្រូវបានប៉ូលីសចាប់ខ្លួ ននៅក្នុងផ្ទះរបស់គាត់នៅស្រុកបានប៉ុងនៃប្រទេសថៃ ក្រោយពីបុរសម្នាក់នេះបានកាត់លឹង្គមិត្តភក្តិរ បស់ខ្លួនគ្រវាត់ចោល។ បុរសម្នាក់នេះបានសារភាពថា មូលហេតដែលគេធ្វើដូច្នោះគឺដោយសារពួក គេបានផឹកស្រាជាមួយគ្នារហូតស្រវឹង។ លុះពេលអស់ស្រារូបគេនិងមិត្តភក្តិម្នាក់ទៀតក៏បានចេញទៅ ទិញស្រាមកផឹកថែមទៀត។លុះពេលត្រឡប់មកវិញក៏ឃើញមិត្តភក្តិម្នាក់នេះកំពុងប្រតាយប្រតប់ចាប់ប្រពន្ធរបស់ខ្លួនរំលោភ។ឃើញដូច្នោះគាត់ក៏សម្រេចចិត្តយកកាំបិតកាត់លឹង្គបុរសល្មោភកាមនោះចោលតែម្តងទៅ។

គាត់បានសារភាពប្រាប់ប៉ូលីសថា អ្វីដែលគាត់បានធ្វើគឺគ្រាន់តែចង់រំដោះប្រពន្ធគាត់ឲ្យរួចពីការចាប់រំ លោភពីសំណាក់មិត្តភក្តិម្នាក់នេះតែប៉ុណ្ណោះ។គាត់បាននិយាយថាក្រោយកើតហេតុការណ៍ភ្លាមគាត់ក៏បានហៅអ្នកភូមិឲ្យជួយបញ្ជូនលោកស៊ូវីតដែលប៉ុនប៉ងចាប់រំលោភប្រពន្ធគាត់ទៅមន្ទីរពេទ្យផងដែរ។ឯលឹង្គបុរសនោះកាត់បានគ្រវាត់ចោលបាត់ទៅហើយ។

កាសែតបាងកកប៉ុស្ត៍បានដកស្រង់សំដីប៉ូលីសមកផ្សាយថា ពេលនោះប៉ូលីសបានឲ្យលោកPermsakជួយជូននាំទៅរកលឹង្គដែលគាត់បោះចោលនោះដែរ តែរក មិនឃើញទេ ដែលប៉ូលីសសង្ស័យថាទំនងជាឆ្កែពាំបាត់ទៅហើយ៕