ព័ត៌មានចុងក្រោយ ៖ បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវស្លាប់២០នាក់បាត់ខ្លួនជាង១០០នាក់

1654

តាមព័ត៌មានចុងក្រោយបង្អស់បានឲ្យដឹងថាគ្រោះបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវបើគឹតមកដល់វេលាជិតភ្លឺថ្ងៃទី២៥ខែកក្កដានេះ មានមនុស្សស្លាប់២០នាក់និងបាត់ខ្លួនជាង១០០នាក់មិនទាន់ថា តើជោគវាសនាពួកគេយ៉ាងណានៅឡើយទេ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទំនប់វារីអគ្គិសនីនៅក្នុងខេត្តអត្តពើនេះបានរងការប្រេះមួយផ្នែកតាំ ងពីថ្ងៃអាទឹត្យ ដែលពេលនោះអាជ្ញាធរបានជម្លៀសប្រជាជននៅតំបន់នោះចេញអស់មួយចំនួនធំហើ យ។លុះនៅថ្ងៃចន្ទ័ទំនប់នេះក៏បាក់តែម្តង ធ្វើឲ្យធារទឹកជន់លិចភូមិអ្នកស្រុកយ៉ាងគំហុកមួយរំពេច។

តាមទីភ្នាក់ងារសារព័ត៌មានឡាវបានផ្សាយឲ្យដឹងថា ប្រជាជនជាង៦០០០នាក់ប្រឈមទៅនឹងការ ខ្វះទីជម្រក។ទំនប់វារីអគ្គិសនីនេះស្ថិតនៅប៉ែកខាងត្បូងប្រទេសឡាវដែលនៅជាប់នឹងប្រទេសកម្ពុជានិងប្រទេសវៀតណាមហើយជាប្រភពផ្គត់ផ្គង់អគ្គិសនីដ៏ធំមួយនៅតំបន់អាស៊ីផងដែរ៕