អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ត្រៀមខ្លួនរួចហើយសម្រាប់ការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា

674

ភ្នំពេញ – គិតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិជិត ចំនួន ៧៩.៦១២នាក់ ដែលមកពីសមាគម និងអង្គការចំនួន១១២។ អ្នកសង្កេតការណ៍អន្តរជាតិ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការមានចំនួន ២១៣នាក់ ។

អ្នកសង្កេតការណ៍អន្ដរជាតិទាំងនោះ មកពីប្រទេស ស្ថាប័ន និងស្ថានទូតចំនួន ៤៨ ក្នុងនោះរួមមាន៖ AIPA, APA, ICAPP, CDI, EUROPEAN COUNCIL TOURISM AND TRADE, EUROPEAN COUNCIL ON INTERNATIONAL RELATIONS ។ល។

គ.ជ.ប ក៏កំពុងពិនិត្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៩៣នាក់ទៀត មកពីស្ថាប័នចំនួន១០ ដែលរួមមានជាអាទិ៍ CAPDI, CENTRIST DEMOCRAT INTERNATIONAL, RUSSIA CIVIC CHAMBER, ICAPP។ ការទទួលចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ នឹងត្រូវបញ្ចប់នៅវេលាម៉ោង ០៥៖៣០នាទីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ។

ក្រៅពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនេះ គ.ជ.ប ក៏បានបង្ហាញឲ្យដឹងថា មានទីភ្នាក់ងារសង្កេតការណ៍មកពីគណបក្សនយោបាយទាំង២០ ជិត ៨ម៉ឺននាក់បន្ថែមទៀត ក៏នឹងចូលរួមសង្កេតលើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា សប្តាហ៍នេះផងដែរ។