អត់លុយទិញថ្នាំញៀន សម្រេចចិត្តឆក់ការបូបនិស្សិត ប៉ូលិសក្រពួចជាប់វាយខ្នោះ..!

509

(កណ្ដាល): យុវជនពីរនាក់ ចេះប្រើថ្នាំញៀនបាន៥ខែដែលខណៈនេះអត់លុយទិញថ្នាំបង្ខំ ចិត្តជិះម៉ូតូធ្វើសកម្មភាព ឆក់ការបូប ក៍ប៉ះចំនិស្សិតម្នាក់ដែលប្រព្រឹត្តឡើងកាលពីថ្ងៃច័ន្ទ ១១កើតខែទុតិយាសាឍ
ឆ្នាំចរសំរិទ្ឋស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០១៨វេលាម៉ោង១៩.និង៤០នាទីយប់នៅចំណុចផ្លូវជាតិលេខ០៤ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរៈសេនីយ៍ឯក មាន សំណាងអធិការនគបាលស្រុកអង្គស្នួលបានឲ្យដឹងថា :ជនរងគ្រោះ០១នាក់
មានឈ្មោះ វណ្ណះ ស្រីនន់ ភេទស្រី អាយុ១៨ឆ្នាំមុខរបរ និស្សិតពេទ្យឆ្នាំទី១ រស់នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។រីឯជនសង្ស័យមានគ្នា ០២នាក់ ទី១-មានឈ្មោះ វណ្ណា វណ្ណេត ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខមិនពិត។រស់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិសែន រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ និងទី២-ឈ្មោះខែម ម៉េងលន់ ហៅ គុណ ភេទប្រុស អាយុខ្ទង់ ២០ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស។ រស់នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល
ខេត្តកណ្តាល(រត់គេចខ្លួនបាត់ស្រមោល)។

លោកវរ:សេនីយ៍ឯកបានបន្តថា: សម្ភារះ បាត់បង់រួមមានទូរស័ព្ទដៃម៉ាកiPhone7+ពណ៌ខ្មៅ០១គ្រឿងកាបូបដៃពណ៌សុកូឡា ០១លុយខ្មែរ៥៥.៥០០រៀល ក្រវឹលប្រាក់០១គូរ។ ហើយជនសង្ស័យបានប្រើមធ្យោបានធ្វើសកម្មភាពមាន ម៉ូតូម៉ាកសង់០១៨ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1Y-6172 ។វត្ថុតាងចាប់យកមានកាបូបដៃពណ៌សូកូឡា ០១លុយខ្មែរ ៥៥.៥០០រៀល ក្រវិលប្រាក់០១គូម៉ូតូម៉ាកសង់០១៨ ពណ៌ខ្មៅពាក់ផ្លាក លេខ កណ្តាល 1Y-6172។

សមត្តកិច្ចបានឲ្យដឹងដែរថា: នៅវេលាម៉ោងកើតហេតុខាងលើឈ្មោះមាស សុវណ្ណារា ភេទប្រុសអាយុ២០ឆ្នាំ ជាសិស្សដូច គ្នាបានចេញពីសាលាចំណេះសាកល
រៀន កុំព្យុទ័រនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួលហើយបានឌុបជនរងគ្រោះ ជិះខាងក្រោយ។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកសង់០១៨ពណ៌ ខ្មៅ មានគ្នា
០២នាក់ មកដល់ហើយបានធ្វើសកម្មភាពឆក់កាបូបដៃ ពីជនរងគ្រោះ រួចជិះម៉ូតូរត់គេចបានប្រហែល៣km បានទៅបុក និងម៉ូតូរបស់សមត្ថកិច្ចម៉ាកសុីរុះពណ៌
ទឹកប្រាក់ដែលកំពុងស្ទាក់ចាប់ នៅចំណុចផ្លូវលំភូមិព្រៃ
ក្រាយឃុំព្រៃពួចស្រុកអង្គស្នួល បណ្តាលឲ្យដួលទើប ឃាត់ខ្លនបានជនសង្ស័យ០១នាក់។

លោកវរៈសេនីយ៍ឯកបានអោយដឹងតាមការបំភ្លឺរបស់ជនរងគ្រោះបានបំភ្លឺថា៖ ខ្លួនកំពុងតែជិះម៉ូតូខាងក្រោយស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកសង់០១៨ មួយគ្រឿងមានគ្នា០២នាក់មកពីក្រោយហើយអ្នកជិះពីក្រោយបានឆក់យកកាបូបដៃពីនាងខ្ញុំតែម្ដងហើយជិះរត់គេចទៅបុកនិងម៉ូតូសមត្ថកិច្ច ទើបដួលតែម្តង។

លោកវរៈសេនីយ៍ឯក មាន សំណាងបានបញ្ជាក់ថា: បើតាមចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះវណ្ណា វណ្ណេត បានសារភាពថា ខ្លួនបានបើកម៉ូតូធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះពិតមែន ហើយខ្លួនចេះប្រើប្រាស់ថ្នាំញៀនរយៈពេល៥ខែមកហើយ។

ករណីខាងលើនេះកម្លាំងជំនាញ កំពុងបន្តធ្វើកិច្ចការស្រាវជ្រាវនិងស៊ើបអង្កេត បន្តចាត់ការតាមនីតីវិធី ហើយកសាងសំណុំរឿងយុវជនម្នាក់ដើម្បីធ្វើការបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមនិតិវិធីច្បាប់៕ ដោយ សនសុភ័ក្ដ