Mbappe ប្រាប់មិត្តរួមជាតិ N’Golo Kante អោយផ្លាស់មកកាន់ក្លឹបបារីស PSG

455

ខ្សែប្រយុទ្ធវ័យក្មេងដ៏ឆ្នើម Kylian Mbappe បាននិយាយប្រាប់មិត្តរួមជាតិ N’Golo Kante អោយចាកចេញពីក្លឹប Chelsea ផ្លាស់មកកាន់ក្លឹប បារីស PSG ជាមួយគេ។

ទោះជាយ៉ាងណា បើសិន PSG ចង់បានកីឡាករ Kante ពិតមែននោះ ក្លឹបនឹងត្រូវចំណាយរហូតដល់ទៅ ១០០លានផោនឯណោះ ព្រោះ Chelsea មិនចង់បាត់បង់ខ្សែបម្រើរូបនេះក្នុងតម្លៃថោកនោះឡើយ។

Kante គឺ​ជា​កម្លាំង​សំខាន់​ជួយ​បារាំង​លើក​ពាន​ World Cup លើ​ទឹកដី​រុស្ស៊ី​ ហើយ​រូបគេមាន​អាជីព​បាល់ទាត់​ដ៏​ជោគជ័យ​លើ​ទឹកដី​អង់គ្លេស​ដោយ​ឈ្នះ​ Premier League ២ដង​ជាមួយ​ក្លឹប​២​ផ្សេង​គ្នា​គឺ​ Leicester City និង​ Chelsea៕

ប្រភព ៖ The Sun