សម្តេចក្រឡាហោម ស ខេង៖ បើពួកគេសុំទោសជាសាធារណៈ យើងមិនប្តឹងផ្តល់ទេ

564

ភ្នំពេញ – សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅស្រុក សំឡូត កាលពីថ្ងៃទី២៣ ខែកក្កដា ថា ពាក្យបណ្តឹងប្រឆាំងនឹងអតីតមន្ត្រីនៃអតីត CNRP និងត្រូវ ទម្លាក់ចោល ប្រសិនបើអ្នកទាំងនេះធ្វើការសុំទោសជាសាធារណៈ និងបញ្ចប់យុទ្ធនាការបំផុសប្រជាជនមិនឲ្យទៅបោះឆ្នោត ។

សម្តេច សខេង បានថ្លែងថា៖ ពួកគេបាននិយាយថា យុទ្ធនាការ នេះ គឺជាការសម្តែងសេរីភាពនៃការបញ្ចេញមតិ ។ ប៉ុន្តែបើយើងមើលទៅលើផ្លូវច្បាប់ គឺវាផ្ទុយពីច្បាប់ហើយ ។ ប្រសិនបើពួកគេទទួលស្គាល់កំហុស និងសន្យាបញ្ឈប់សកម្មភាពបែបនេះ យើងក៏មិនប្តឹងផ្តល់អ្វីដែរ ។ ប៉ុន្តែបើពួកគេនៅតែបន្ត អជ្ញាធរក៏មិនចាប់ខ្លួនពួកគេទេ តែតាមច្បាប់បោះឆ្នោតកំហុសបែបនេះ នឹងត្រូវពិន័យ ៥ពាន់ដុល្លារ ។

ចំណែកលោក ជា ជីវ អតីតប្រធានប្រតិបត្តិ នៃអតីត CNRP ប្រចាំខេត្តបាត់ដំបង ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១១៨នាក់ ដែលច្បាប់ ហាមឃាត់ធ្វើនយោបាយ បាននិយាយថា៖ ខ្ញុំអត់បានធ្វើអ្វីខុសទេ ខ្ញុំនឹងជាអ្នកទទួលខុសត្រូវ ប្រសិនបើខ្ញុំបានធ្វើខុស ។ ខ្ញុំមិនបានគិតថា ការសម្តែងមតិ និងទស្សនៈរបស់ខ្ញុំដែលថា ខ្ញុំមិនទៅបោះឆ្នោតនោះ គឺជាកំហុសទេ ។ ខ្ញុំអត់បានគំរាមអ្នកណា ឬក៏បញ្ចុះបញ្ចូលអ្នកណាមួយឲ្យប្រព្រឹត្តិ ខុសច្បាប់នោះទេ ។