(ទាន់ហេតុការណ៍) : អាជ្ញាធរស្រុកតាវែង បានចាប់ផ្តើមជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេសាន បានបន្តជន់ឡើងមួយកម្រិតបន្ថែមទៀត

438

គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់ ៨,២៥ ម គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ០,២៥ ម ។ ទឹកបានបន្តជន់លិចចូលតំបន់ទំនាបមួយចំនួនបន្ថែមទៀតដែលនៅតាមដងទន្លេ ក្នុងស្រុកតាវែង អណ្តូងមាស វើនសៃ និងស្រុកអូរយ៉ាដាវ ។ ពេលនេះអាជ្ញាធរស្រុកតាវែង កំពុងធ្វើការជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពជាបណ្តើរៗ ។