ស្រីចិនម្នាក់ត្រូវពស់ចឹកស្លាប់នៅពេលយកវាមកត្រាំស្រាធ្វើថ្នាំ

770

ប៉េកាំង ៖ តាមកាសែតThe Sun Dailyបានផ្សាយឲ្យដឹងថា ស្ត្រីចិនម្នាក់ដែលគេមិនបង្ហាញអត្តសញ្ញាណត្រូវពស់មានពឹសមួយក្បាលចឹកស្លាបនៅពេលដែលគាត់បានយកវាទៅត្រាំស្រាដើម្បីធ្វើជាស្រាថ្នាំប្រពៃណីសម្រាប់លកឲ្យ់ភ្ញៀវដែលកុម្ម៉ង់ទិញតាមអនឡាញ។ សារព័ត៌មានស៊ីនហួរបានរាយការណ៍បន្ថែមទៀតថា ស្ត្រីម្នាក់នេះមានអាយុ២១ឆ្នាំរស់នៅ ភាគខាងជើងខេត្តសានស៊ីបានស្លាប់ក្រោយរយៈពេល៨ថ្ងៃដែលពស់នេះចឹក។

ជាទម្លាប់ ស្រាត្រាំពស់បែបនេះគឺគេយកពស់មកត្រាំស្រាទាំងរស់តែម្តង ដែលគេមានជំនឿថាវាមាន ប្រសិទ្ធភាពខ្ពស់ណាស់ក្នុងការព្យាបាលឬក៏ការបង្កើនកម្លាំងជាដើម៕