ស្ថានភាពផ្លូវជាតិលេខ៤ ត្រូវផ្អាកធ្វើចរាចរណ៍មួយរយៈជាបណ្ដោះអាសន្ន

737

កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពី និង ខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងដល់បងប្អូនសារណៈជនទាំងអស់ជ្រាបថានៅថ្ងៃទី២០.០៧.២០១៨នេះ អាជ្ញាធរខេត្តទាំងពីរ សូមផ្អាកការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៤មួយរយៈជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩០ ក្នុងខេត្តកំពង់ស្ពី និងគីឡូម៉ែត្រលេខ១១៥ (ស្ពានស្ទឹងសំរោង) ក្នុងខេត្តព្រះសីហនុ ។

ដោយផ្អែកលើស្ថានភាពបែបនេះ បើបងប្អូនមានបំណងអញ្ជើញទៅខេត្តព្រះសីហនុ និងខេត្តកោះកុង សូមមេត្តាប្រើប្រាស់ផ្លូវជាតិលេខ៤១ (ផ្លូវបំបែកថ្នល់ទទឹង កំពត) និង ផ្លូវជាតិលេខ៣វិញ ៕