មន្ត្រីជំនាញផ្នែកកសិកម្មនៅខេត្តស្ទឹងត្រែងទទួលបាន ជោគជ័យលើកការដាំ នឹងបង្កាត់ពូជត្រសក់ផ្អែម

1071

ស្ទឹងត្រែង– ក្រុមបច្ចេកទេសនៃមន្ទីរកសិកម្មខេត្តស្ទឹងត្រែងទទួលជោគជ័យលើកការដាំ នឹងបង្កាត់ពូជត្រសក់ផ្អែមចំនួន៣ប្រភេទ រួមមាន-ទីមួយផ្លែ ព៌ណប្រផេះក្រើម ហៅថា(នួនយូរឬតៃវ៉ាន់) -ទី២ផ្លែព៌ណលឿងរលូងហៅថា(សាយ ភារុន)-ទី៣ផ្លែ ព៌ណពងមាន់ ហៅថា(ជាតៃ)ត្រូវបាននាំពូជចូលមកពីប្រទេសថៃ។
នៅថ្ងៃទី១៩កក្កដាឆ្នាំ២០១៨នេះកញ្ញាស្រីវ គឹមយ៉ាមន្ត្រីបច្ចេកទេសថែទាំដំណាំត្រសក់ផ្អែមបានបញ្ចាក់ថា៖ពូជត្រសក់នេះមានរស់ជាតិឆ្ងាញ់ជាងត្រសក់យើងនៅក្នុងស្រុក ហើយមានទីផ្សារងាយស្រួលលក់ព្រោះនៅតាមបណ្តាខេត្តនិមួយៗមិនសូវមានអ្នកដាំវាទេ ។

កញ្ញាថា៖ត្រសក់ផ្អែមនេះដែលយើងកំពុងបានដាំដុះនៅទីនេះមានពូជ៣ប្រភេទផ្សេងគ្នា ហើយទោះបីថាយើងដាំវាបានមិនល្អឥតខ្ចោះក៍ដោយ តែលទ្ធផលយើងអាចទទួលយកបាន.។

លោកលៀងសេងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមញ្ញនឹងនេសាទខេត្តមានប្រសាសន៍ថា៖នេះជាជោគជ័យមួយថ្មីទៀតនៅក្នុងឆ្នាំ២០១៨ ដែលមន្ត្រីជំនាញបានសាងសង់ផ្ទះកញ្ចក់ដាំដំណាំនៅខែវស្សាទទួលបានលទ្ធផលល្អប្រសើរ ហើយអាចឱ្យយើងឈានទៅដាំដំណាំបន្លែបង្កានឹងប្រភេទដំណាំហូបផ្លែ ផ្សេងៗទៀតបាន។

លោកបញ្ជាក់ថា៖ជំហានដំបូងនេះយើងបានធ្វើពិសោធន៍ដាំត្រសក់ផ្អែមនៅក្នុងផ្ទះកញ្ចក់ នៅរដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើន ព្រោះថាប្រភេទត្រសក់នេះ បើយើងដាំវានៅទីវាលអាចប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ធ្វើឱ្យរលួយខូច មិនទទួលបានផលឡើយ។

លោកស្រីហ៊ួនស៊ីមកសិករនៅភូមិកេះ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់បានបញ្ចាក់ថា៖ដំណាំប្រភេទនេះកសិករយើងមិនដែលបានឃើញនឹងបានដាំទេ តែតាមការពិនិត្យជាក់ស្តែងវានឹងងាយស្រួលដាំ គ្រាន់តែទាមទារការថែទាំនឹងត្រូវការចំណាយច្រើន ហើយកសិករខ្លះបែបមិនមានលទ្ធភាពដាំឡើយ។