សមត្តកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបុរសម្នាក់រួមនិងថ្នាំញៀន៨កញ្ចប់….!

755

(កណ្ដាល): កាលពីថ្ងៃទី១៩ខែកក្តដាឆ្នាំ២០១៨ វេលាម៉ោង១៤និង និង៣០នាទី ចំណុច ផ្លូវលំភូមិត្រពាំងភូមិឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល សមត្តកិច្ចប៉ូលិសបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ជាមួយនិងថ្នាំញៀនចំនួន៨កញ្ចប់យកមកកាន់អធិការដ្ឋាននគបាលស្រុកដើម្បីសាកសួរ។

លោកវរៈសេនីយ៍ឯកមាន សំណាង អធិការនគបាលស្រុកអង្គស្នួលបានឲ្យភ្នាក់ងារយើងដឹងថា: ជនសង្ស័យមានចំនួន ០១នាក់ គឺ ឈ្មោះ វ៉ន វ៉ាត់ធីភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងភូមិឃុំ ពើកស្រុកអង្គស្នួល ខេត្តកណ្តាល។ ហើយនៅក្នុងខ្លួនជនសង្ស័យសមត្តកិច្ចរកឃើញ វត្ថុតាងចាប់យកមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន០៨កញ្ចប់ មធ្យម០២កញ្ចប់និង០៦កញ្ចប់តូច ទូរសព្ឌ័ដៃ ចំនួួន០១គ្រឿងម៉ាក ខាំហ្វូន (Camfone)ពណ៏ស។
អាវុធឆ្នៃ ០១ដើមបាញ់គ្រាប់កង់។ ឧបករណ៏ប្រើប្រាស់ថ្នាំ ញៀននិងថង់វេចខ្ចប់មួយចំនួន។

លោកវរៈសេនីយ៍ឯកមាន សំណាង បានបន្តថា: នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា ឃើញមានជនសង្ស័យ មិនស្គាល់មុខ កំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំង ជំនាញនគរបាលប្រឆាំងគ្រឿងញៀនបានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយក៍បានឃាត់ខ្លួនជនសង្ស័យ០១នាក់ឆែកឆេត្រួតពិនិត្យរកឃើញមានថ្នាំញៀន ៨កញ្ចប់នៅនិងខ្លួន ។

លោកអធិការ បានបញ្ជាក់ទៀតថា: ក្រោយពីបានសាកសួរ ជនសង្សយ័ បានឆ្លើយថា ថ្នាំញៀននេះខ្លួនបានទិញពី ជនមិនស្គាល់ឈ្មោះភេទប្រុស នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទិញម្តងៗ ចំ នួន២០០០០០រ (ម្ភៃមុឺនរៀល)ដើម្បីយកមកលក់បន្ត នៅក្នុងភូមិ។

ដោយមានបទបញ្ជាពីឯកឧត្ដម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ និងមានការដឹកនាំសម្រប សម្រួលពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង ឈឿន វិចិត្រ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងមានការឯកភាពពីលោក លឹម លាវស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល មានការចូលរួមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍ និងនៅចំពោះមុខជនសង្ស័យកម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ឆែកឆេរ បន្ទប់ ជនសង្សយ័មានលាក់ទុកហើយរកឃើញ ឧបករណ៏ប្រើប្រាស់ថ្នាំញៀន ថង់វេចខ្ចប់ មួយចំនួនទៀត ព្រមទាំង អាវុធឆ្នៃ បាញ់គ្រាប់កង់ចំនួន០១ដើមលើខ្លួនជ នសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ សនសុភ័ក្ដ