លោក ខឹម វាសនា ប្រធានគណបក្សជួង ហៅ សម រង្សី ថាជាមនុស្សអាត្មានិយម

683

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍្ត ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងសន្និសិទសារព័ត៌មានលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) បានហៅយុទ្ធនាការម្រាមដៃស្អាត របស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ថា ជាគំនិតអាត្មា និយម និងមិនបានតម្កល់ ផលប្រយោជន៍ជាធំ នោះទេ ។

ប្រសិនបើលោក សម រង្ស៊ី គិតគូរពី ផលប្រយោជន៍ជាតិមែននោះ ម្ល៉េះ លោក សម រង្ស៊ី អំពាវនាវអ្នកគាំទ្ររបស់គាត់ បោះឆ្នោតឲ្យគណបក្សណាមួយ ដើម្បីបានសំឡេងច្រើន ដើម្បីទៅតតាំងគ្នា នៅក្នុងសភា ។

លោក ខឹម វាសនា បាននិយាយទៀតថា ការបោះឆ្នោតនេះ គ្មានគណបក្សណាមួយ អាចនឹងយកឈ្នះ គណបក្សប្រជាជនកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន បានទេ ប៉ុន្តែអ្វីដែលសំខាន់ LDP សំឡឹងមើលប្រាំឆ្នាំទៅក្រោយទៀត ។