ដោយប្រើបច្ចេកវិជ្ជារលកសម្លេងរញ្ជួយដីគេអាចរកឃើញដុំពេជ្រដ៏ធំអស្ចារ្យជាច្រើនគ្រាប់

1504

ដុំពេជ្រគឺជារបស់ដ៏កម្រ និងមានតម្លៃបំផុតរបស់មនុស្សជាតិ។ ពេលនេះអ្នកវិទ្យាសាស្ត្រក៏បានរកឃើ ញបច្ចេកវិជ្ចាថ្មីមួយទៀត ក្នុងការស្រាជ្រាវរកគ្រាប់ពជ្រដែលកប់យ៉ាងជ្រៅនៅក្នុងស្រទាប់ដីដែលកន្លងមកមិនទាន់មានអ្នកណាប្រើប្រាស់បច្ចេកវិជ្ជាទោះជាទំនើបយ៉ាងណាក៏មិនទាន់អាចរកឃើញឡើយ ។

លោកអ្នកដឹងទេថាគ្រាប់ពេជ្រខ្លះបានកប់លាក់ខ្លួនក្នុងដីជម្រៅដល់ទៅ១៦០គីឡូម៉ែត្រ ដែលពេល ខ្លះយើងហៅគ្រាប់ពេជ្យទាំងនេះថាវាត្រូវបានរក្សាទុកនៅក្នុងស្របកផែនដីពីអតីតកាលដ៏យូរលង់។ ជួនកាលទោះបីជាយើងបានរកឃើញពីទីតាំងនេះដំពេជ្រដ៏អស្ចារ្យនេះហើយក៏ដោយ ក៏យើងមិនមានមធ្យោបាយនឹងយកវាបានមកដែរប្រសិនបើគ្មានប្រដាប់ខួងដែលប្រើបច្ចេកវិជ្ជាដ៏ទំនើបបំផុតទេនោះ។

ប៉ុន្តែពេលនេះអ្នកវិទ្យាសាស្ត្រ បានរកឃើញវិធីដើម្បីយកគ្រាបពេជ្រទាំងនេះដោយយោងទៅលើការ សិក្សាទៅលើការប្រើប្រាស់រលកសម្លេងនៃការរញ្ជួយផែនដី។ ដោយការប្រើវិធីនេះគ្រាប់ពេជ្រក៏បាន រំកិលខ្លួនចេញពីទីតាំងដើមរបស់វា ហើយគេក៏មានលទ្ធភាពយកគ្រាប់ពេជ្រទាំងនេះមកលើផែនដី តែម្តង៕