នីនចារនៅប្រទេសជប៉ុនកាន់តែមានចំនួនថយចុះ…រដ្ឋាភិបាលកំពុងព្រួយបារម្ភ

1265

ប្រទេសជប៉ុន ៖ Iga City គឺជាទីក្រុងមួយនៅក្នុងប្រទេសជប៉ុនដែលសម្បូរណ៍ទៅដោយនីនចារ ឬគេ ហៅថាទីក្រុងនីនចារប្រចាំប្រទេសជប៉ុន។ ប៉ុន្តែពេលនេះទីក្រុងមួយនេះកំពុងតែប្រឈមមុខនឹងការ ថយចុះចំនួននីនចារគួរឲ្យបារម្ភជាទីបំផុត។

ពេលនេះរដ្ឋាភិបាលនៃប្រទេសជប៉ុន កំពុងតែយកចិត្តទុកដាក់លើកទឹកចិត្តបណ្តុះបណ្តាលនីនចារ ឡើងវិញ ដោយឲ្យប្រាក់ខែខ្ពស់គឺរហូតទៅដល់៨៥ ០០០ដុល្លាក្នុងមួយខែ។ ការបណ្តុះបណ្តាលនីន ចារមិនមែនត្រឹមតែជួយស្រោចស្រង់ឬអភិរក្សក្បាច់គុណនីនចារដែលមានប្រពៃណីតាំងពីដូនតារបស់ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែគេអាចទាក់ទាញបានភ្ញៀវទេសចរឲ្យទៅទស្សនាក្បាច់គុណនីនចារប្រមូល បានប្រាក់រាប់លានដុល្លារចូលថវិកាជាតិទៀតផង។

ផ្តើមចេញពីនេះហើយ ទើបកាលពីឆ្នាំកន្លងទៅ រដ្ឋាភិបាលជប៉ុនបានតម្រូវឲ្យសកលវិទ្យាល័យ Mie បង្កើតវិទ្យាស្ថានស្រាវជ្រាវនីនចារលំដាប់អន្តរជាតិ ដើម្បីពង្រីកការស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅអំពី Iconic Warriors ដែលជាប្រភពនៃការកកើតនីនចារ ។

ទីក្រុងIgaក៏បានបង្កើតសារមន្ទីរនីនចារមួយថ្មីទៀតផងដែរ បើទោះជាទីក្រុងនេះមានសារមន្ទីរនីន ចារមួយរួចហើយក៏ដោយ៕