ក្រសួងមហាផ្ទៃណែនាំពន្លឿនការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យ ការបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ

468

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកក្កដា ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំដល់អភិបាលរាជធានី-ខេត្ត ជំរុញដល់ដល់អាជ្ញាធរ ឃុំ-សង្កាត់ ពន្លឿនការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យ ការបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ខណៈពលរដ្ឋមួយចំនួនតូច មិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ របស់ខ្លួនត្រូវបានបាត់ ឬខូច ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យគណៈអភិបាលរាជធានី/ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែររបស់ខ្លួន ដែលត្រូវបានបាត់ឬខូច ត្រូវណែនាំ ដល់សមីខ្លួនរួសរាន់ ដាក់ពាក្យស្នើសុំឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឲ្យ ការបោះឆ្នោតនៅរដ្ឋបាលឃុំ-សង្កាត់សាមី។