ប្រជាជន 7០ភាគរយនៃ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំកំពុងទទួលការគំរាមកំហែង ពីគ្រោះថ្នាក់ទឹកជំនន់

850

ខេត្តត្បូងឃ្មុំ ៖ ប្រជាជននៅតាមតំបន់ដងទន្លេមេគង្គនិងដៃទន្លេតូចកំពុងតែមានការភ័យព្រួយនិង បារម្ភអំពីសុវត្តិភាពផ្ទាល់ខ្លួន ផ្ទះសំបែងនិងសត្វធាតុរបស់ពួកគាត់ អំពីគ្រោះធម្មជាតិទឹកជំនន់នារដូវវស្សានេះ ខណៈជ្រាំងទន្លេ បន្តបាក់ជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្ដែងនៅក្នុងថ្ងៃទី ១៧ និង ១៨ខែកក្កដាឆ្នាំ២០១៨នេះ នៅក្នុង ភូមិ ទួលគរ ឃុំទន្លេបិទ ប្រជាជន ប្រមាណ១០០គ្រូសារកំពុងតែទទួលរងនូវការគំរាមកំហែងពីគ្រោះធម្មជាតិទឹកជំនន់ និងការបាក់ជ្រាំងដីមកកាន់តែជិតដល់ផ្ទះរបស់ពួកគាត់ហើយនោះ និង មានបងប្អូនខ្លះបានកំពុងតែ រុះរើស និង រំកិលផ្ទះរបស់ខ្លួន ចាក់ចេញពីទីដែលគ្រោះថ្នាក់ ក្រោមការជួយជ្រោមជ្រែងពី អាជ្ញាធរមាន សមត្ថកិច្ច និង អង្គភាពពាក់ពន្ធ័។

បើតាមការអោយដឹងរបស់លោក ភិន ឈុន មេឃុំទន្លេបិទ បានអោយដឹងថា នៅក្នុងឃុំទន្លេបិតទាំងមូលមានប្រជាជនរស់នៅប្រមាណ ២៦៣៤គ្រូសារ មានចំនួន១០ភូមិ គឺទទួលរងគ្រោះថ្នាក់ប្រហែល ៧០ភាគរយ ដោយឡែកនៅក្នុងភូមិទួលគរនេះគឺមានប្រមាណ៥០ភាគរយ។

លោកបានបន្តថានៅក្នុងរយៈពេលពីថ្ងៃ គឺ ថ្ងៃទី១៧ និង ១៨ ខែកក្កដានេះ ផ្ទះប្រជាជន ចំនួន ៣ហើយដែលត្រូវ បាន រំកិល ចេញពីទីតាំងចាស់ មករកទីតាំងដែលមានសុវត្តិភាព ដោយមានការសហការ រវាងប្រជាពលរដ្ឋនិង កងកម្លាំង អធិការស្រុក ត្បូងឃ្មុំ ដឹងនាំដោយលោក សួសស៊ាងលី និង កម្លាំង កងរាអាវុធហត្ថស្រុកផងដែរ។

យោងតាមសេចក្ដីរាយការរបស់ មន្ទីរធនធានទឹក និង ឧតុនិយមខេត្តត្បូចឃ្មុំបានអោយដឹងថា ៖ កំពស់ទឹកព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះកម្ពស់ 11,77ម៉ែត្រ ប្រៀបធៀបម្សិលមិញឡេីងខ្ពស់ជាង 0,60ម៉ែត្រ អាកាសធាតុ កំរិត អប្បរមា 25,4 អង្សាសេ និងកំរិត អតិបរិមា 29,6 អង្សាសេ ៕