ថៃ រំពឹងលក់អង្ករអោយចិនឲ្យបាន១ម៉ឺនតោនក្នុងឆ្នាំនេះ

895

ក្រសួងពាណិជ្ជកម្មថៃកំពុងតែបើកយុទ្ធនាការឃោសនាអង្ករជំរើសរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសង្ឃឹមថា នឹងអាចលក់អង្កររបស់ខ្លួនទៅប្រទេសចិន បាន មួយម៉ឺនតោននៅឆ្នាំនេះ ។

អង្ករដែលថៃលក់ទៅអោយចិន គឺមានប្រភេទអង្ករ ក ខ ៤៣ ដែលមានកំរិតជាតិស្ករតិច (សំរាប់អ្នកទឹកនោមផ្អែម) អង្ករក្រអូប ហូមម៉ាលី និង អង្ករពណ៌ល័ក្ត ដែលជួយសុខភាពផងដែរ ។ នៅឆ្នាំ ២០១៧ កន្លងមកនេះ ប្រទេសថៃបាននាំចេញអង្ករចំនួន ១១,៦ លានតោន ដោយទទួលបានចំនូល ១៧៤ ៥០០ លានបាត ។

ប្រទេសដែលទិញអង្ករពីថៃច្រើនជាងគេគឺ បេណាំង ចិន អាហ្វ្រិកខាងត្បូង កាមេរូន និង សហរដ្ឋអាមេរិក ។