ជនជាតិចិន បាញ់ប្រហារគ្នាទៀតហើយ នៅក្រុងព្រះសីហនុ

506

៙ នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីផ្ទុះអាវុធបាញ់ប្រហារគ្នាកើតឡើងត្រង់ចំណុចភូមិ៣. សង្កាត់៣.ក្រុង-ខេត្តព្រះសីហនុ បានបណ្តាលអោយអ្នកទេសចរណ៍បរទេសជាជនជាតិចិនចំនួន០៤នាក់រងរបួស បច្ចុប្បន្នកំពុងព្យាបាល ( ទាំង៤ នាក់សុទ្ធតែរងរបួសជើង)។

ចំណែកជនបង្កដែលគេសង្ស័យថាជាជនជាតិចិនដូចគ្នា សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយក្រោយពីការបាញ់ប្រហារទៅលើជនរងគ្រោះរួចមក បានជិះម៉ូតូគេចខ្លួនបាត់ ។ ករណីនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរក ។