ក្រពើមួយក្បាលខាំសម្លាប់មនុស្សម្នាក់ មនុស្សសងសឹកវិញងាប់ក្រពើអស់ជិត៣០០ក្បាល

683

ប្រទេសឥណ្ឌូណេស៊ី ៖ តាមកាសែតហ្សាការតាប៉ុស្តិ៍បានផ្សាយឲ្យដឹងថា កាលពីថ្ងៃ១៤ខែកក្កដាកន្ល ងទៅនេះ ហ្វូងមនុស្សដែលមានកំហឹងបានសម្លាប់ក្រពើអស់ជិត៣០០ក្បាលបន្ទាប់ពីសត្វក្រពើ១ក្បា លបានខាំសម្លាប់អ្នកស្រុកម្នាក់ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ក្រុមអ្នកស្រុកនៅក្នុងខេត្តPapuaបានបើកប្រតិបត្តិការណ៍សម្លាប់ក្រពើយ៉ាងរង្គាលបែបនេះក្រោយពី បានប្រារព្ធពិធីបូជាសពបុរសរងគ្រោះរួចហើយ។តាមព័ត៌មានបានឲ្យដឹងថាបុរសម្នាក់នេះឈ្មោះSugitoអយុ៤៨ឆ្នាំបានរអិលជើងចូលទៅក្នុងអាងចិញ្ចឹមក្រពើនៅពេលដែលគាត់បានដើរទៅក្បែរកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង។

ក្រុមគ្រួសារជនរងគ្រោះបានទៅប្តឹងប៉ូលីសអំពីករណីនេះ ។ទាំងម្ចាស់កសិដ្ឋាននិងគ្រួសារជនរងគ្រោះបានព្រមព្រៀងគ្នាសងជាសំណងនិងចេញលុយធ្វើ បុណ្យសព។ប៉ុន្តែហ្វូងអ្នកស្រុកដែលមានកំហឹងរាប់រយនាក់ដែលមានកាំបិតនិងលំពែងនៅនឹងដៃបាននាំគ្នាដើរ សំដៅទៅស្រះចិញ្ចឹមក្រពើហើយចាប់ផ្តើមការសម្លាប់យ៉ាងវីរវក់ធ្វើឲ្យក្រពើ២៩២ក្បាលងាប់គរលើគ្នា និងមានឈាមអណ្តែតត្រាពេញក្នុងផ្ទៃស្រះ។

អាជ្ញាធរបាននិយាយថា ពួកគេនឹងធ្វើការស៊ើបអង្កេតពីករណីនេះហើយអ្នកប្រព្រឹត្តអាចប្រឈមនឹងប ទព្រហ្មទណ្ឌ័ទៀតផង៕