វាយប្លន់បានសំរេច៧ដង ញាម លើកទីប្រាំបីត្រូវសមត្ថកិច្ចក្របួចជាប់..!

660

កណ្ដាល៖ សមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យបានបួននាក់ ក្នុងចំណោមបក្ខពួក ៧នាក់ពីបទលួចមានស្ថានទម្ងន់ (ប្លន់ម៉ូតូ) ដោយករណីនេះបានកើតឡើងកាលពី ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័កព ស ២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង០០ និង៣៦នាទី នៅចំនុចភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។

លោកសេងសុជាតិអធិការស្រុកស្អាងបានប្រាប់អោយភ្នាក់ងារយើងដឹងថា៖ ជនរងគ្រោះឈ្មោះខ្វែក សុភ័ក្រ្ដ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់ដេរ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកត្រែងឃុំសិត្បូស្រុកស្អាង ខេត្តកណ្តាល។

ហើយជនសង្ស័យមានគ្នាចំនួន០៧នាក់ តែឃាត់ខ្លួនបានចំនួន៤នាក់ទេគឺៈ ទី១.មានឈ្មោះរិន វ៉ាន់ឌី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) បច្ចុប្បន្ននៅផ្ទះជួល ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អង ខេត្តកណ្ដាល។
ទី២.មានឈ្មោះខៀវ គីមឡុង ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ.មិនពិត មានទីលំនៅភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន) ទី៣.មានឈ្មោះ លីម គីមទ្រី ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ:មិនពិតមានទីលំនៅភូមិក្រពើហារលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន) ទី៤.មានឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរ:មិនពិតមានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន) ហើយអ្នកដែលរត់គេចខ្លួន ទី៥.មានឈ្មោះរស្មី វិសាល ភេទ ប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ:មិនពិតមានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល(គេចខ្លួន) ៦.មានឈ្មោះ រឿន ដារ៉ុង ភេទ ប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ:មិនពិត
មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល(គេចខ្លួន) ៧.មានឈ្មោះ ពន្លឺ ហៅ តឿ ភេទ ប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ:មិនពិត មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្ដាល(គេចខ្លួន)។ ការបាត់បង់និងខូចខាត: បណ្ដាលឲ្យរបួសមនុស្ស ១នាក់ ឈ្មោះ ខ្វែក សុភក្ដ្រ។

លោក សេង សុជាតិ បានបន្តទៀតថា៖ នៅថ្ងៃទី ខែ ឆ្នាំ វេលាកើតហេតុខាងលើជនរងគ្រោះជិះម៉ូតូម៉ាកHONDA c125សេរីឆ្នាំ២០១៨ មកដល់ភូមិកោះគរឃុំរកាខ្ពស់ត្រូវបានជួបក្រុមជនសង្សយ័ខាងលើ (ជិះម៉ូតូ៣គ្រឿង)ធ្វើសកម្មភាពដេញវាយជនរងគ្រោះរហូតមកដល់ភូមិព្រែកត្រែងឃុំសិត្បូក៏ដួលម៉ូតូភ្លាមនោះជនរងគ្រោះស្រែកថាចោរៗទើបមានប្រជាពលរដ្ឋចេញមកជួយ រំពេចនោះជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនដោយបន្សល់ ទុកម៉ូតូចំនួន០១គ្រឿងនៅកន្លែងកើតហេតុជារបស់ជនសង្ស័យ(វ៉ាន់ឌី)។

ក្រោយពេលទទួលបានពត៍មានខាងលើ កម្លាំងប៉ុស្តិ៍សិត្បូ សហការណ៍ជាមួយកម្លាំងផ្នែកព្រហ្មទ័ណ្ឌស្រុកស្អាងដឹកនាំផ្ទាល់ដោយលោកវរះសេនីយ៍ឯក សេង សុជាតិ អធិការនគបាលស្រុកស្អាងបានដឹកនាំកំលាំង ចុះធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ឈ្មោះ រិន វ៉ាន់ឌី បានសារភាពពីបក្ខពួករបស់ខ្លួន។ ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្ដាល កម្លាំងនគរបាលស្រុកស្អាងបានបន្ដសហការជាមួយកម្លាំងនគរបាលអធិការដ្ឋានក្រុងតាខ្មៅ និងកម្លាំងការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងកានគរបាលខេត្តកណ្ដាល។

គួររំលឹកថា: បក្ខពួកទាំងអស់ខាងលើ ធ្លាប់ធ្វើសកម្មភាពអុកឡុកអ្នកភូមិ និងអ្នកធ្វើដំណើរជាច្រើនលើកណាស់មកហើយ តែកំលាំងប៉ូលិសយើងគ្មានភត្តុតាង ដើម្បីកំណត់មុខសញ្ញាបានសោះ ទើបតែពេលនេះ មានទាំងវត្ថុតាង មានទាំងជនរងគ្រោះ៕ ដោយ សនសុភ័ក្ដ