ក្រោយហេតុការណ៍លិចទូកនៅភូកេតធ្វើឲ្យថៃខាតរាប់ពាន់លានបាតដោយសារ…

342

ប្រទេសថៃ ៖ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា សណ្ឋាគារចំនួន១៩ដែលមាន៧២០០បន្ទប់ត្រូវបានអ្នកទេសចរចិនដែលកក់ហើយនោះសម្រេចចិត្តលប់ចោលវិញក្រោយពីកើតមានឧប្បតិហេតុលិចទូកនៅកោះភូកេតដែលធ្វើឲ្យអ្នកទេសចរជនជាតិចិនស្លាប់អស់៤៧នាក់។ ការលប់ចោលនេះបានធ្វើឲ្យថៃខាតបង់ប្រាក់ចំណូលប្រមាណ៧លានបាត។

លោក Kongkiat Khuphongsakhorn ប្រធានសមាគមសណ្ឋាគារភាគខាងត្បូងប្រទេសថៃបាននិ យាយថា យើងនឹងបាត់បង់ភ្ញៀវប្រមាណពី៨០%ទៅ៩០% ភាគរយនៅលើកោះប៉ាថុង។ ក្រៅពីភ្ញៀវទេសចរចិនក៏មានភ្ញៀវទេសចរបរទេសដទៃទៀតសម្រេចចិត្តលប់ការកក់សណ្ឋាករចោលដែរ៕