អបអសាទរ បារាំង ក្លាយជាម្ចាស់ជើងឯក World Cup ដោយផ្តួលក្រូអាត ៤-២

452

រុស្សី៖ ទីបំផុតក្រុមមាន់គកបារាំង បានក្លាយជាជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 ក្រោយយកឈ្នះគូប្រជែងនៅតំបន់អឺរ៉ុបដូចគ្នា ក្រូអាត ដោយលទ្ធផលបច្ចេកទេស ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ នៅក្នុងទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី។

នេះជាការលើកពាន World Cup លើកទី២ សម្រាប់ក្រុមជម្រើសជាតិបារាំង ក្រោយរង់ចាំអស់រយៈពេល ២០ឆ្នាំមកហើយ បន្ទាប់ពីការលើកពានលើកដំបូងក្នុងទឹកដីរបស់ខ្លួននៅឆ្នាំ១៩៩៨ ពីការបង្ហាញខ្លួនបាន ១៤ដងក្នុងយុទ្ធនាការមានរយៈពេល ៤ឆ្នាំម្តងនេះ
បារាំង ឈ្នះជើងឯក ដោយទទួលបានពាន FIFA World Cup 2018 មួយ មេដាយមាស ៤៥គ្រឿង និងរង្វាន់អមដោយទឹកប្រាក់ចំនួន ៣៨លានដុល្លារ ខណៈជើងរងក្រូអាត ទទួលបានមេដាយប្រាក់ ៤៥គ្រឿង និងទឹកប្រាក់ ២៨លានដុល្លារ និងលេខ៣ ប៊ែលហ្ស៊ិក ទទួលបានមេដាយសំរឹទ្ធ ៤៥គ្រឿង ជាមួយទឹកប្រាក់ ២៤លានដុល្លារ និងលេខ៤ អង់គ្លេស ទទួលបាន ២២លានដុល្លារ៕