លិញ ភារម្យយកឈ្នះ ប៉ូ វ៉ាន់សក្តិ ត្រឹមទឹកទី២

542

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី១៤កក្កដាបានរកឃើញជើងខ្លាំង២រូបបន្ថែមទៀតហើយដើម្បីឡើងទៅប្រកួតជម្រុះបន្តនៅជុំទី ២ ។

អ្នកប្រដាល់លិញ ភារម្យក្លិបភារម្យគុនខ្មែរបានយកឈ្នះខ្លាចាស់ប៉ូ វ៉ាន់សក្តិក្លិបអាណាចក្រប្រយុទ្ធខេត្តសៀម
រាបមុនស្នូរជួងបញ្ចប់ទឹកទី២ ។តាមពិតនរណាក៏អាចទាយដឹងមុនដែរថាវ៉ាន់សក្តិពុំមែនជាដៃគូរបស់ភារម្យដែរទោះបីកាលពីគេនៅក្មេងក៏អ្នកប្រដាល់រូបនេះមិនសូវជាមានឈ្មោះបោះសម្លេងណាស់ណាទេ ។

តាមពិតវ៉ាន់សក្តិកែង និង ជង្គង់របស់គេល្អវ៉ៃចេញមានប្រសិទ្ធិភាពតែអ្នកប្រដាល់រូបនេះមិនត្រឹមតែមានចិត្ត
តូចប៉ុណ្ណោះទេ សូម្បីតែភាពអំណត់របស់គេក៏ទាមដែរ ។

ចំពោះភារម្យជាអ្នកស្រករក្រោយមែនតែចិត្តរបស់គេធំខ្លាំងណាស់មិនតែប៉ុណ្ណោះគេវ៉ៃដោយហ៊ានប្ដូរកែងជា
មួយគូប្រកួតដោយគ្មានញញើត ។វ៉ាន់សក្តិហាលអាវត្រឹមនេះហើយក្នុងខណៈដែលលិញ ភារម្យដណ្ដើមបានកៅអីសម្រាប់ឡើងប្រកួតជម្រុះបន្តនៅជុំទី២ទៀត ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជើងថ្មីកូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១បានយកឈ្នះអ្នកប្រដាល់ជើងចាស់លាប សំណាងក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ។

ជាមួយនឹងជ័យជំនះនេះកូយ ឡាយបានផ្ដល់កាដូឲ្យលាប សំណាងនូវរបួសលើក្បាលនៅទឹកទី៣ដោយមាន
ទាំងឈាមហូរមកជាមួយទៀតផង ។លាប សំណាងខ្ទាតចេញពីការប្រកួតត្រឹមជុំទី១នេះ ឯ កូយ ឡាយបានកក់កៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី២ទៀត ។
ពេលនេះក្នុងចំណោមអ្នកប្រដាល់៣២រូបដែលចូលប្រកួតវគ្គជម្រុះជុំទី១ មាន១២រូបហើយដែលបានកក់កៅអីដើម្បីប្រកួតជម្រុះនៅជុំទី២ ហើយក៏មាន១២រូបដែរដែលខ្ទាតចេញពីការប្រកួត ។

ការប្រកួតជាមិត្តភាពជាមួយថៃនោះអ្នកប្រដាល់រឿង សារ័ត្នប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ
ផាត ឆា(Phat Cha) ។សូមបញ្ជាក់ថាផាត ឆានេះធ្លាប់ផ្ដួលមាស ច័ន្ទមានសមាគមប្រដាល់ក្រសួងការពារជាតិឲ្យសន្លប់នៅទឹកទី៣ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះឡាញ់ ផល្លាក្លិបអេភូថងកីឡាប្រកួតចាញ់អ្នកប្រដាល់មាឃ សុ
វណ្ណារ៉ាក្លិបខេត្តរតនគីរីដោយពិន្ទុ ។