លិខិតមិត្តអ្នកអាន៖ មូរ សុខហួរ ងប់បម្រើឧបាយកលទុច្ចរិតបរទេសដើម្បីបំផ្លាញការបោះឆ្នោតនៅកម្ពុជា

0
263

(ភ្នំពេញ)៖ «ឆ្នាំងណាគ្របហ្នឹង» ពាក្យទំនៀមខ្មែរ ពិតជានិយាយ មិនខុសឡើយ! មូរ សុខហួរ ដែលមានអតីតស្វាមីជាចារកម្មរបស់អាមេរិកបានដើរតាមគន្លង សម រង្ស៊ី មេចលនាឧទ្ទាមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងបេសកកម្ម ជាន់ឈ្លីសិទ្ធិប្រជាពលរដ្ឋ បំផ្លាញការបោះឆ្នោត និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។ មូរ សុខហួរ បានខិតខំបំភ្លៃការពិត និងមួលបង្កាច់នូវស្ថានការណ៍ពិត នៅកម្ពុជាដោយបំភ័ន្តថាកម្ពុជាគ្មានសិទ្ធិសេរីភាព និងអង្គការ សមាគមគ្មានសិទ្ធិជួបជុំគ្នាបាន។ អ្វីដែល មូរ សុខហួរ បំផ្លើសការពិតនេះគឺដើម្បី បម្រើឱ្យរបៀបវារៈនយោបាយរបស់ចៅហ្វាយនាយបរទេស និងបក្ខពួករបស់ខ្លួន ញុះញង់ប្រជាពលរដ្ឋឱ្យបះបោរប្រឆាំងនឹងរដ្ឋអំណាចស្ថិតនៅក្នុងទិសដៅបដិវត្តន៍ពណ៌ដែល ពួកគេបានរៀបចំតាំងពីឆ្នាំ ២០១៣មក។ ទោះបីជាអង្គការ ចាត់តាំងស្នូលផ្នែកបដិវត្តន៍ពណ៌ត្រូវបានរំលាយទាំងស្រុង ប៉ុន្តែក្រុមជនក្បត់ជាតិនៅតែរក្សាផែនការទុច្ចរិតនេះដដែល។

មូរ សុខហួរ ត្រូវដឹងថាសម្តី នេះបានត្រឹមតែសកម្មជនខ្មោចបក្សសង្គ្រោះជាតិរបស់ខ្លួន ប៉ុណ្ណោះដែលជឿដោយសារតែ ពួកគេងប់ងល់នឹងមនោគមវិជ្ជា លាបពណ៌ រើសអើងស្អប់ខ្ពើមជាតិសាសន៍ និងការប្រកាន់បក្ខពួកវណ្ណៈសង្គមដែលបាន សាបព្រោះដោយក្រុមជនក្បត់ ជាតិរបស់ខ្លួន។ មូរ សុខហួរ ក៏ត្រូវរៀនចេះទទួលស្គាល់ការពិតថា ប្រសិនបើកម្ពុជា គ្មានសិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទេ ទំនង មូរ សុខហួរ រួមនឹងបក្ខពួកក្បត់ជាតិរបស់ខ្លួន គ្មានពេលនិយាយញុះញង់ប្រជាពលរដ្ឋ បញ្ឆេះកំហឹងប្រជាពល រដ្ឋរៀងរាល់ថ្ងៃនោះទេ។ ប្រសិនបើកម្ពុជាគ្មានសេរីភាពជួបជុំ និងបញ្ចេញមតិ ប្រហែលជាអង្គការសមាគម ទាំងអស់នឹងត្រូវបិទទ្វារ មិនមែនអង្គការសមាគម ដែលមាន និន្នាការគាំទ្រខ្លួនជាពិសេសអង្គការខុមហ្វ្រែល របស់ គល់ បញ្ញា មានឱកាសញុះញង់ និងបម្រើគោលនយោបាយក្រុមប្រឆាំងរាល់ថ្ងៃឡើយ។

មូរ សុខហួរ ក៏ត្រូវរៀនទទួលស្គាល់ការពិតថា មេដឹកនាំកំពូលរបស់ខ្លួនរួមនឹងមូរ សុខហួរ ខ្លួនឯងគឺជាក្រុមជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស និងប៉ងឡើងគ្រប់គ្រងអំណាច តាមរយៈ បដិវត្តន៍ពណ៌ហិង្សាដែលមាន លក្ខណៈមិនប្រជាធិបតេយ្យ។ មូរ សុខហួរ ក៏ត្រូវរៀនទទួលស្គាល់ថា ក្រុមក្បត់ជាតិខ្លួនបានខិតខំ ម្តងហើយម្តងទៀតក្នុការបំផ្លាញ កម្ពុជា ឱនក្បាលនិងលុតជង្គង់អង្វរជនបរទេសបំផ្លាញសេដ្ឋកិច្ចជាតិ និងប្រឆាំងផលប្រយោជន៍ ពលរដ្ឋខ្មែរនេះហើយបានជាត្រូវបានច្បាប់រំលាយចោលហើយខ្លួនត្រូវបានហាមឃាត់សិទ្ធិ ធ្វើនយោបាយដោយសារតែខ្លាចនាំទុក្ខចង្រៃដល់ជាតិទៀត។ មូរ សុខហួរ ក៏ត្រូវរៀនទទួល ស្គាល់ គោលការណ៍ ប្រជាធិបតេយ្យដែល ត្រូវគោរព មតិភាគច្រើននៃប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស និងមិនត្រូវមាក់ងាយលាបពណ៌ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែលគាំទ្រលើបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍឡើយ។

ម្យ៉ាងទៀត មូរ សុខហួរ ត្រូវដឹងថា កម្ពុជាគ្មានជំងឺតួឯកផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ ហើយ សិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះមិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់នរណាម្នាក់ឡើយ។ សូមកុំព្យាយាមធ្វើជាតួឯកខុសគេ! ដើម្បីបំពេញមហិច្ឆតាអំណាចដ៏ឆ្កួតលេលារបស់ខ្លួន ក្រុមអ្នកនយោបាយរត់ចោលស្រុករបស់មូរ សុខហួរ មិនញញើតនឹងញុះញង់ប្រជាជន សព្វបែបយ៉ាងក្រោមលេស សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិឡើយ។ មូរ សុខហួរ ក៏ត្រូវរៀនចេះគោរពច្បាប់ផងដែរសូមកុំ និយាយឱ្យតែពីរោះខ្លួនឯងពី ការគោរពច្បាប់ ប៉ុន្តែមូរ សុខហួរ និងក្រុមបក្ខពួកខ្លួនបំពានច្បាប់ រំលោភច្បាប់ និងមិនគោរពច្បាប់ខ្មែរ ប៉ុន្តែបែរជាគោរពច្បាប់បរទេស។ មូរ សុខហួរ ត្រូវដឹងថាអ្វីដែលខ្លួនបាននិងកំពុងធ្វើរាល់ថ្ងៃនេះគឺគ្រាន់តែដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ ហើយច្បាប់នៅកម្ពុជានឹងត្រៀមខ្លួនអនុវត្តប្រឆាំងនឹងក្រុមអ្នកជានិច្ច។

កម្ពុជាជាប្រទេសអធិបតេយ្យ និងមានច្បាប់របស់ខ្លួនសម្រាប់គ្រប់គ្រងប្រទេស។ សិទ្ធិមនុស្ស លទ្ធិ ប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិមានសណ្តាប់ធ្នាប់ល្អគឺត្រូវ ស្ថិតក្រោមច្បាប់។ ច្បាប់ដែលបានអនុវត្តប្រឆាំងនឹងក្រុមជនក្បត់ជាតិដូច មូរ សុខហួរ សម រង្ស៊ី កឹម សុខា នេះដោយសារតែអ្នកទាំងនេះ បានដើរ ហួសបន្ទាត់ក្រហមឆ្ងាយ ពោលគឺដើរចេញពីបន្ទាត់ ប្រជាធិបតេយ្យទៅភាពអនាធិបតេយ្យ និងឃ្លាតចេញពីការប្រកួតប្រជែងគ្រប់គ្រងអំណាច តាមបែបប្រជាធិបតេយ្យគឺតាមរយៈការបោះឆ្នោត មកធ្វើបដិវត្តន៍ ពណ៌ដើម្បីដណ្តើមអំណាច ប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកបំផុត។ មូរ សុខ ហួរ ត្រូវដឹងថា សេរីភាពនៃការ បញ្ចេញមតិ សេរីភាពអង្គការ សមាគម មិនមែនធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ សូម្បីតែវ៉ាយ ហ្វាយអ៊ិនធឺណិតដែលមិនគិតថ្លៃ ក៏ត្រូវមានពាក្យសម្ងាត់សម្រាប់ចូលដែរ «Even Free WiFi also requires a Password or Pin code, to say the least»។ ដូច្នេះគ្មានអ្វីមួយដែល មិនស្ថិតនៅក្រោមច្បាប់នោះទេ! សូមមូរ សុខហួរ ជ្រាបនិង រៀនទទួលស្គាល់នូវការពិត ហើយសូមកុំបន្តលង់ខ្លួនក្នុងភាព
មិនពិតនិងរវើរវាយតទៅទៀត៕

ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨

Facebook Comments
Loading...