លោក សុខ ឥសាន្ត ឆេះដុំវិទ្យុអាសេរីដែលផ្សាយបំផ្លើស

1074

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ លោកសុខ ឥសាន្ត បានប្រតិកម្មទៅនឹងវិទ្យុអាស៊ីសេរី ដោយលោកបានលើកឡើងថា ៖

បុគ្គលិកខ្មែរខ្លះដែលធ្វេីការឲ្យវិទ្យុអាសុីសេរី ដោយសារតែសុីប្រាក់ខែបរទេស ចង់រក្សាការងារឲ្យបានយូរ ដូច្នេះហេីយចេះតែឆ្នៃប្រឌិតខ្លឹមសារព៌តមាន ប្ញបង្កេីតព៌តមានដែលមានលក្ខណៈអវិជ្ជមានសម្រាប់រាជរដ្ឋាភិបាលកម្ពុជានិងគណបក្សប្រជាជនកម្ពុជា ដេីម្បីបម្រេីមនោគមន៏វិជ្ជានយោបាយរបស់ចៅហ្វាយនាយ ។
ការធ្វេីបានដូច្នេះ លុះត្រាតែ ៖
– លក់ឧត្តមគតិផ្ទាល់ខ្លួន
– រំលោភលេីការពិតនិងសច្ចៈធ៌ម
– ក្បត់វិជ្ជាជីវៈសារព៌តមាន
– ចេះប្រឌិតព៌តមាន តម្រូវចិត្តចៅហ្វាយនាយ ជួនកាលធ្វេីលេីសពីការចង់បានរបស់ចៅហ្វាយនាយទៀតផង ដេីម្បីយកចិត្តយកថ្លេីមចៅហ្វាយ ។

ដោយសារមូលហេតុនេះហេីយបានជា ព៌តមានដែលបានផ្សាយចេញ បានប្រាស់ចាកការពិត ហេីយសុទ្ធតែមានចរិតនយោបាយលំអៀងស្ទេីរតែទាំងស្រុង ។

ការតាក់តែងខ្លឹមសារព៌តមាន បែបលំអៀងខាងនយោបាយនិងប្រាស់ចាកមុខរបរវិជ្ជាជីវៈបែបនេះ បានធ្វេីឲ្យវិទ្យុមួយនេះថមថយនិងបាត់បង់ជំនឿ ដែលធ្លាប់មានពីមុនបន្តិចម្តងៗនៅពេលដែលប្រជាជនទូទៅនិងសាធារណជនអ្នកស្តាប់ ក្តាប់បានបញ្ហា ហេីយបែរជាផ្សាយខុសបញ្ហាទៅវិញ នេះ ។