រថយន្តម៉ាកHyundaiបាន បុកបុរសពីរនាក់ស្លាប់នៅនឹងកន្លែងកើតហេតុ…!

0
267

កណ្ដាល៖ មនុស្សពីរនាក់បានស្លាប់យ៉ាងអណោចអធម
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូ បណ្ដាលអោយស្លាប់ ២នាក់ប្រុសនៅនឹងកន្លែងកើតហេតុវេលាម៉ោង២០:១០នាទីថ្ងៃទី១៣ខែកក្ដដាឆ្នាំ២០១៨លើផ្លូវជាតិលេខ២ km 28-29ភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។

ប្រភពពីរសមត្ថកិច្ចបានអោយដឹងថា៖ម៉ូតូម៉ាកWave C110ពណ៍ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1V-7090 បើកបរដោយឈ្មោះសេង សុខហេង ភេទប្រុសអាយុ២៤ឆ្នាំមានអ្នករួមដំណើរ១នាក់ ឈ្មោះ
ជឹម វណ្ណាត ភេទប្រុសអាយុ២៣ឆ្នាំត្រូវជាបងប្អូននឹងគ្នា អ្នកទាំង ២នាក់នៅភូមិក្រាំងធ្នង់ ឃុំក្រាំង ស្រុកបាទី ខេត្តតាកែវ បើកបរក្នុងទឹសដៅពីតាកែវមកភ្នំពេញ(ពីត្បូងមកជើង)ស្លាប់នៅកន្លែងកើតហេតុទាំង២នាក់
រថយន្តម៉ាកHyundai កូរ៉េប្រភេទដឹកទំនិញ ពណ៍ ខៀវ ស ពាក់ស្លាកលេខ ភ្នំពេញ3A-6381 អ្នកបើកបរ (គេចខ្លួនបាត់) បើកបរក្នុងទឹសដៅពីភ្នំពេញទៅតាកែវ(ពីជើងទៅត្បូង)បញ្ចា្រស់ទឹសគ្នា។

ប្រភពបានបន្តទៀតថា៖ នៅពេលកើតហេតុ រថយន្តម៉ាកHyundai បើកបរក្នុងទឹសដៅពីជើងមកត្បូង
(ពីភ្នំពេញទៅតាកែង)មកដល់កន្លែងកើតហេតុខាងលើបានរ៉េចង្កូតមកខាងឆ្វេងទៅបុកនិងម៉ូតូម៉ាកWave C110បើកបរក្នុងទឹសដៅពីត្បូងមកជើង(ពីតាកែវមកភ្នំពេញ) បញ្រ្ចាស់គ្នា ជិៈគ្នា ២នាក់ចំពីមុខផ្នែកង្គៀងខាងឆ្វេង បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់ទាំង ២នាក់នៅកន្លែងកើតហេតុតែម្ដង។សពទាំង ២នាក់ត្រូវបានប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងរថយន្ត និងម៉ូតូខាងលើកម្លាំងជំនាញបានយកមករក្សារទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្នដើម្បីដោះស្រាយ៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...