ជនជាតិចិន៣នាក់ ប្រើអំពើហិង្សាទៅលើស្រ្តីខ្មែរបណ្តាលអោយរងរបួសធ្ងន់

0
257

ភ្នំពេញ​ ៖​ លោកវរៈសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការ​ នគរបាលខណ្ឌពោធិសែនជ័យបានអោយដឹងថា​ នៅថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០១៨​ វេលាម៉ោង ១១និង០០នាទីមុខហាងកាហ្វេតេស្ត ភូមិចោមចៅ ២ សង្កាត់​ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ មានករណីប៉ុនប៉ងឃាតកម្មកើតឡើងចំនួន ១លើកបង្កឡើងដោយជនសង្ស័យជាជនជាតិចិនចំនួន ៣នាក់ស្លៀកពាក់ស៊ីវិល ប្រើដំបងដែក និងរថយន្ត ១គ្រឿង ជាមធ្យោបាយ។

ក្រោយពីហេតុការណ៍កើតឡើង​ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យបានចុះអន្តរាគមន៍ភ្លាមឯឃាត់ខ្លួនបានជនល្មើស​ ៣​ នាក់​ មានឈ្មោះដូចខាងក្រោម​ ៖

-ជនសង្ស័យទី១មានឈ្មោះ ZOU XINAN ភេទប្រុសអាយុ ៤៤ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E03461752 មុខរបរបុគ្គលិករោងចក្រ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

-ជនសង្ស័យទី២ QIU XING JIE ជនជាតិចិន ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ EA 8361310 ស្នាក់នៅស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

-ជនសង្ស័យទី៣មានឈ្មោះ HU XUEHUA ជនជាតិចិន ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ E 19247503 ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ហង់ ចាន់នី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក រោងចក្រ ស្នាក់នៅផ្ទះលេខ 165 Eo ផ្លូវលេខ៩៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។​

មូលហេតុបង្ករហឹង្សារដោយសារជនល្មើសជនជាតិប៉ុនប៉ងរំលោភនាងជាច្រើនលើកច្រើនសារ​ រហូតនាងទ្រាំមិនបានក៏រាយការណ៍ជូនប្រធានក្រុមហ៊ុន​ ។​ បន្ទាប់មកប្រធានក្រុមហ៊ុនបានហៅជនល្មើសមកព្រមាននិងបញ្ឈប់ពីការងារ​ ។​ ដោយហេតុផលខាងលើនេះហើយធ្វើអោយជនល្មើសតាមសម្លាប់នារីរងគ្រោះដើម្បីសងសឹក​ ។

សម្ភារៈខូចខាត៖ រថយន្តត្រូវវាយបំបែកកញ្ចក់ខាងមុខកញ្ចក់ និងចំហៀងទ្វារទាំង៤ រថយន្តនោះម៉ាកកាមរីស៊េរីបាឡែនឆ្នាំ 2002 ពាក់ស្លាកលេខភ្នំពេញ 1AN-1659 ។

ស្លាកស្នាមបន្សល់ទុក៖ របួសក្បាលហើមពក. របួសជើងខាងឆ្វេង. លើទ្រូងហើមជាំ .មុតមេដៃខាងស្ដាំ. ត្រចៀកឆ្វេងហើម ជាំ នឹងត្រូវរបួសមាត់ហើម។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃុំខ្លួនជាបណ្ដោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋាន
នគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់ ៕

Facebook Comments