អង្គរក្សម្នាក់របស់អូសាម៉ាប៊ិនឡាដិនត្រូវតុលាការអាឡឺម៉ងចេញបញ្ជាឲ្យចាប់ខ្លួន

0
44

តាមសារព័ត៌មានRTផ្សាយនៅព្រឹកថ្ងៃទី១៤ខែកក្កដានេះបានឲ្យដឹងថា ជនជាតិទុយនេស៊ីម្នាក់មាន លេខសម្គាល់ថា SamiAជាអតីតអង្គរក្សរបស់មេភេរវកម្មអូសាម៉ា ប៊ីនឡាដេនត្រូវបានតុលាការអាឡឺ ម៉ង់ចេញបញ្ជាឲ្យចាប់ខ្លួនបញ្ជូនទៅកាន់ប្រទេសអាឡឺម៉ង់ក្រោយពីបុរសម្នាក់នេះបានចុះពីជណ្តើរយន្តហោះដើម្បីរស់នៅនិរទេសខ្លួននៅក្នុងប្រទេសទុយនេស៊ី។

ប៉ុន្តែតុលាការប្រទេសទុយនេស៊ីបានបញ្ជាក់ថាការនិរទេសនេះមិនអាចទៅរួចទេព្រោះថាជីវិតរបស់SamiAអាចប្រឈមនឹងគ្រោះថ្នាក់ ដោយសារ តែអាឡឺម៉ង់មិនមានកិច្ចសន្យាការទូតជាមួយទុយនេស៊ី ដូច្នេះបុរសនេះអាចទទួលរងនូវការធ្វើទារុណកម្ម ៕

Facebook Comments