នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមឃាត់ខ្លួនជនសង្ស័យបាន១នាក់ពីបទអំពើឆបោកប្រើល្បិចទម្លាក់យោង

0
192

រាជធានីភ្នំពេញ, ថ្ងៃសុក្រ ១កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីអំពើឆបោក (ប្រើល្បិចដោះយកគ្រឿងអលង្កា និងទូរសព្ទ័ដៃ) នៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប៉ិ សុខហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុល លីដា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈបាត់បង់ ៖ ទូរសព្ទ័ចំនួន០១គ្រឿង ម៉ាកសាំសុង , ក្រវិលមាសមួយគូរ ទម្ងន់៥ហ៊ុន , ជញ្ជៀនផ្លាកទីនមួយវង់ទម្ងន់៨ហ៊ុន , កងដៃផ្លាកទីនចំនួន០៣កង , ប្រាក់រៀលចំនួន២០.០០០រៀល , ប្រាក់ដុល្លាចំនួន១០០ដុល្លា។ សម្ភារៈសន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1E-0248 របស់ជនសង្ស័យជិះធ្វើសកម្មភាព ។

ដំណើររឿង ៖ មុនពេលកើតហេតុ ជនរងគ្រោះបានដើរតាមផ្លូវទៅធ្វើការនៅរោងចក្រកាត់ដេរ ពេលជនរងគ្រោះកំពុងដើរបានជួប នឹងក្រុមជនសង្ស័យមានគ្នាចំនួន០៥នាក់ ហើយជនសង្ស័យចំនួន០១នាក់នៃបក្ខពួកនោះ បានដើរមកជិតជនរងគ្រោះ រួចលើកកាបូបរបស់ខ្លួន(ជនសង្ស័យ) ពណ៌ឈាមជ្រូកបង្ហាញជនរងគ្រោះ និងបានប្រើល្បិចនិយាយថា មនុស្សខាងមុខជ្រុះរបស់ បន្ទាប់ជនសង្ស័យបានធ្វើរូតកាបូបឲ្យជនរងគ្រោះឃើញ ស្បោងក្រណាត់ពណ៍ក្រហមឲ្យជនរងគ្រោះឃើញ ដែលមានខ្សែក០១ខ្សែ មានទម្ងន់០៦តម្លឹង និងសំបុត្រទិញមាស រួចជនសង្ស័យបានបបួលជនរងគ្រោះទៅចែគ្នានៅផ្សារច្បារអំពៅដោយជនសង្ស័យបានឌុបជនរងគ្រោះ។ ពេលធ្វើដំណើរជនរងគ្រោះបានដោះ ក្រវិលមាសមួយគូរ, ជញ្ជៀនផ្លាកទីនមួយវង់, កងដៃផ្លាកទីនចំនួន០៣កង , ប្រាក់រៀលចំនួន២០.០០០រៀល , ប្រាក់ដុល្លាចំនួន១០០ដុល្លា និងទូរសព្ទ័ដៃ ប្រគល់ឲ្យទៅក្រុមជនសង្ស័យជាថ្នូរ ក្រោយពីបានសម្ភារៈរបស់ជនរងគ្រោះរួច ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួន តែជនរងគ្រោះបានដឹងខ្លួនថាខ្លួនចាញ់បោកគេ ទើបស្រែថាចោរៗឲ្យគេជួយ និងបានឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់អ្នកដឹកជនរងគ្រោះ ប្រគល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យបានគេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Facebook Comments
Loading...