ហង្សក្រហម Liverpool ទិញបានខ្សែបម្រើប្រយុទ្ធ Shaqiri មួយទៀតហើយ

0
167

​ម្ចាស់ជើងឯករងពានរង្វាន់ Uefa Champion League ហង្សក្រហម Liverpool បានចុះកុងត្រាទិញយកខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Stoke City គឺកីឡាករ Xherdan Shaqiri ដោយចំណាយត្រឹមតែ ១៣លានផោនតែប៉ុណ្ណោះ។

ហង្ស​ក្រហម​បាន​បង្ហាញ​ខ្លួន​សមាជិក​ថ្មី​២​រូប​ហើយ​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ដែល​សុទ្ធ​តែ​ជា​ខ្សែ​បម្រើ​ មាន​ដូចជា Naby Keita និង​ Fabinho ហើយ​​ពេល​នេះ​ជិត​បាន​ខ្សែ​បម្រើ​ល្បឿន​លឿន​ម្នាក់​ទៀត​ពី​ Stoke City ដែល​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​២​របស់​អង់គ្លេស។​

Xherdan Shaqiri ធ្លាប់​លេង​ឲ្យ​ក្លឹប​ធំៗ​ជា​ច្រើន​តែ​មិន​សូវ​ជោគជ័យ​ដូចជា Bayern Munich និង​ Inter Milan ទើប​តែ​នៅ​ Stoke City ប៉ុណ្ណោះ​ដែល​រូប​គេ​លេង​ជា​ជម្រើស​ដំបូង​បាន​ទៀងទាត់៕

Facebook Comments
Loading...