ឆ្ពោះទៅកាន់ការបោះឆ្នោត លោកអ្នកគួរដឹងសភាពការណ៍មួយចំនួនដែលបានកើតឡើង

0
121

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សំ សឿន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលតំណាងឲ្យកម្មករនិយោជិតចំនួនជាង៥០ម៉ឺននាក់ លើវិស័យកាត់ដេរ និងរោងចក្រផលិតស្បែកជើង បានដាក់ញត្តិស្នើដល់សហភាពអឺរ៉ុប ដើម្បីបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា។

យោងតាមញត្តិក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានចាត់ទុកថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ធំជាងគេទី២ របស់ប្រទេសកម្ពុជា។ EBA បានបង្កើតការងារ រាប់ម៉ឺនកន្លែង និងផ្តល់ចំណូលរាប់ពាន់លានដុល្លារអាមេរិក ដល់កម្មករ-កម្មការិនី រាប់សែននាក់ និងបានធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេ នៅតាមជនបទរាប់លាននាក់ បានរួចផុតពីភាពក្រីក្រ ព្រមទាំងបានធ្វើឲ្យបងប្អូនរបស់ពួកគេ បានបន្តការសិក្សាផងដែរ។ យើងសូមទទូចដល់អឺរ៉ុប មេត្តាពិចារណាឲ្យបានហ្មត់ចត់ ពីផលប៉ះពាល់ នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះពីកម្ពុជា ដែលការដកនេះ នឹងជះឥទ្ធិពលអវិជ្ជមានផ្ទាល់ ដល់ការងារ និងជីវភាពរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេជិត៣លាននាក់។

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ច្រានចោលចំពោះការចោទប្រកាន់របស់បណ្តាញព័ត៌មានសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន ដែលបានផ្សព្វផ្សាយដោយចោទប្រកាន់ថា អង្គការនេះត្រៀមបង្កបញ្ហាក្នុងថ្ងៃបោះឆ្នោត។

តាមរយៈលិខិតមួយកាលពីថ្ងៃទី៧ កក្កដា ក្រុមអង្គការជាតិ និងអន្ដរជាតិ ១៦៤ស្ថាប័ន បានស្នើទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យបង្កើតគណៈកម្មាការឯករាជ្យ មួយស្របតាមបទដ្ឋានអន្ដរជាតិ ដើម្បីស៊ើបអង្កេតបន្ថែមទៀតលើករណីឃាតកម្មលោក កែម ឡី កាលពី២ឆ្នាំមុន ដោយថា ការស៊ើបអង្កេត និងជម្រះក្ដីរបស់តុលាការកម្ពុជាកន្លងមក មិនទាន់គ្រប់គ្រាន់ និងគ្មានការផ្សព្វផ្សាយជាសាធារណៈជុំវិញករណីនេះ។

ករណីប្រមាថព្រះចេស្តា ព្រះមហាក្សត្រ លោកសៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។

វិធានការរបស់ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើឡើងស្របពេលដែលមានការងើបទាមទារឱ្យតុលាការកម្ពុជា ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ តាមច្បាប់ ចំពោះទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រ ដែលអំពាវនាវ ឱ្យប្រជាពល រដ្ឋទៅបោះឆ្នោត នាចុងខែកក្កដា ខាងមុខនោះ គឺជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះ ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ ។

Facebook Comments