គណបក្សនយោបាយ ២ អួតផង សង្ឃឹមផង ថានឹងដណ្តើមបានអាសនៈក្នុងរដ្ឋសភា

0
190

មានគណបក្សនយោបាយជាច្រើនបាន និងកំពុងធ្វើយុទ្ធនាការបោះឆ្នោត ប៉ុន្តែកាលពីម្សិលមិញ មាន គណបក្ស ២ សង្ឃឹមថា នឹងទទួលបានអាសនៈក្នុងរដ្ឋសភា ។ គណបក្សទាំង២នោះ គឺ៖

ថ្ងៃទី១១ ខែកក្កដា នៅខេត្តស្វាយរៀង តំណាងគណបក្ស ហ៊្វុន ស៊ិនប៉ិច បាននិយាយក្នុងពេល ដង្ហែយុទ្ធនាការថា៖ ប្រសិនបើយើងឈ្នះ សម្តេចក្រុមព្រះនឹងបង្កើតធនាគារមួយ ដោយយកអត្រាការប្រាក់ ទាប ឬក៏គ្មានអត្រាការប្រាក់តែម្តង ដើម្បីជៀសវាងកុំឲ្យប្រជាជនធ្វើអន្តោប្រវេសន៍ ។ គណបក្ស ហ្វ៊ុន ស៊ិនប៉ិច ព្យាយាមយកឲ្យបាន២កៅអី ក្នុងចំណោម៥កៅអី នៅខេត្តស្វាយរៀង ។

ថ្ងៃទី១១ ខែកក្កដា នៅខេត្តបន្ទាយមានជ័យ លោក ញឹក ប៊ុនឆៃ និយាយថា៖ គណបក្សខ្មែររួបរួមជាតិ អាចដណ្តើមបានមួយអាសនៈនៅក្នុងខេត្តនេះ ពីព្រោះកាលពីការបោះឆ្នោតកន្លងទៅ យើងមានសម្លេងគាំទ្រខ្ពស់នៅទីនេះ ។

Facebook Comments
Loading...