នាយករដ្ឋមន្ត្រីជប៉ុន ចុះមកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះទឹកជំនន់

0
45

ប្រទេសជប៉ុន៖ រហូតមកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកកកជំនន់ និងបំណាក់ដីដ៏អាក្រក់បំផុតប្រចាំឆ្នាំ២០១៨នេះ បានបណ្តាលឲ្យជនជាតិជប៉ុនស្លាប់កើនដល់ ១៩៩នាក់ហើយ ខណៈរាប់សិបនាក់ទៀតបន្តបាត់ខ្លួន ដែលអាចកំពុងជាប់ក្រោមគំនរល្បាប់ភក់ និងលំនៅឋានដែលបាក់រលំ។


ស្ថិតនៅក្នុងស្ថានការណ៍ដ៏អាក្រក់នេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងមន្ត្រីរដ្ឋាភិបាលរបស់លោក ក៏បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះខ្លាំងបំផុត នៅបណ្តាខេត្តភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃពុធម្សិលមិញនេះផងដែរ ហើយលោកនឹងបន្តដំណើរនេះ រហូតដល់ថ្ងៃសុក្រស្អែក ដើម្បីត្រួតពិនិត្យភាពជាក់ស្តែង និងបង្កើនសកម្មភាពជួយសង្គ្រោះប្រជាជន ដែលងាយរងគ្រោះបំផុត។

Facebook Comments