លោកឌុយទែរតេសុំទោសព្រះ ហើយតែសូមកុំយកព្រះនាមព្រះមកវាយប្រហាររដ្ឋាភិបាល

0
37

ប្រទេសហ្វីលីពីន ៖ លោកប្រធានាធិបតីហ្វីលីពីនឌុយទែរតេបានធ្វើការសុំទោសព្រះជាម្ចាស់រួចហើ យកាលពីម្សិលមិញចំពោះពាក្យសំដីដែលលោក បានធ្វើការវាយប្រហារទៅលើសាសនាកាតូលិក យ៉ាងធ្ងន់ធ្ងរនិងបង្កឲ្យមានកំហឹងយ៉ាងខ្លាំងក្នុងចំណោមប្រជាជនហ្វីលីពីន។លោកឌុយទែរតេបានថ្លែងថា៖សុំទោសព្រះជាម្ចាស់។ប្រសិនបើព្រះទទួលយកនូវកំហុសទាំងឡាយរបស់មនុស្សទូទៅ នោះគឺជាការប្រសើរណាស់។ព្រះគ្រូVillanuevaជាមេសាសនានៅព្រះវិហារLord បានតម្រូវឲ្យលោកប្រធានាធិបតីធ្វើការសុំទោសចំពោះពាក្យប្រមាថទៅលើព្រះ ហើយដែលជាការខុ សឆ្គងធ្ងន់ណាស់ចំពោះគម្ពីរប៊ីប។ជាមួយនឹងការថ្លែងសុំទោសនេះ លោកឌុយទែរតេបានឆ្លៀតស៊កមួយផ្លែមកវិញដែរថា ៖សូមអស់ លោកទាំងអស់គ្នាកុំយកព្រះនាមរបស់ព្រះជាម្ចាស់ហើយធ្វើការវាយប្រហារមកលើរដ្ឋាភិបាលឲ្យ សោះ។ត្រូវធ្វើការបែងចែកឲ្យដាច់រវាងសាសនានិងរដ្ឋ។ចំពោះព្រះវិញ, ខ្ញុំជឿជាក់ហើយថា ព្រះអង្គ ក៏ពុំមានបំណងបែបនេះដែរ៕

Facebook Comments