សម្តេចតេជោ ហ៊ុន សែន លើកឡើងពីមូលហេតុទាំង៦ ដែលនាំឲ្យ CPP ទទួលការគាំទ្រយ៉ាងច្រើនលើសលប់

0
133

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook អំពីមូលហេតុចម្បងទាំង៦ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់រួមមាន៖

១-ជាគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ

២-ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ

៣-ជាគណបក្សដែលបានថែរក្សាសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់ក្តីសុខដល់ពលរដ្ឋទូទាំងប្រទេស

៤-ជាគណបក្សដែលផ្តល់ឱកាសដល់យុវជន និងកូនក្មួយកម្មករ

៥-ជាគណបក្សដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាតមកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់

៦-ជាគណបក្សតែ១គត់ដែលដែលសម្បូរធនធានមនុស្ស មានសមត្ថភាពពេញលេញ និងមានលទ្ឋភាពគ្រប់គ្រាន់ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើនយូរអង្វែង ។

Facebook Comments
Loading...