ជើងចាស់ លាប សំណាង ប៉ះជើងថ្មី កូយ ឡាយ

0
32

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementសម្រាប់យប់ថ្ងៃទី១៤កក្កដានេះអ្នកប្រដាល់ជើងចាស់លាប សំណាងក្លិបកងពលតូចលេខ៧០ត្រូវប្រជែងកៅអីជាមួយអ្នកប្រដាល់ជើងថ្មីក្លិបទ័ពឆ័ត្រយោង ៩១១ ។

នេះជាការជួបគ្នាលើកដំបូងហើយសម្រាប់អ្នកប្រដាល់ទាំង២រូបនេះ ។ កូយ ឡាយជាអ្នកប្រដាល់ជើងថ្មីទេ
តែគេឆាប់ដណ្ដើមបានការគាំទ្រណាស់ដោយសារតែគេបានផ្ដួលអ្នកប្រដាល់ជើងចាស់បានមិនតិចនាក់នោះទេ ។ ឯសំនាងវិញគេធ្លាប់បោះបង់ចោលអាជីពប្រដាល់មួយរយៈហើយតែអតីតកាលរបស់អ្នកប្រដាល់រូបនេះមិនអន់ឡើយគេជាអ្នកប្រដាល់ដែលល្អជង្គង់ និង មានកែងមុតណាស់ ។ពេលនេះគេមានវ័យច្រើនបន្តិចឯ កម្លាំងក៏វ៉ៃឆាប់ស្រុតដែរតែស្នៀតគេនៅល្អដដែល ។

កូយ ឡាយជាអ្នកប្រដាល់ជើងថ្មីមែនតែគេក៏មានរបៀបវ៉ៃអស្ចារ្យដែរ ។កែង និងជង្គង់របស់គេមិនអន់ជាង
សំណាងឡើយហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺកម្លាំងរបស់គេមានប្រៀបលើសំណាងដាច់តែម្ដង ។ ជំនួបមួយនេះលាប សំណាងខ្ទាតចេញពីការប្រកួតឬ កូយ ឡាយជាអ្នកខ្ទាតចេញពីការប្រកួត ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរលិញ ភារម្យក្លិបភារម្យគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ប៉ូ វ៉ាន់សាក់
ក្លិបអាណាចក្រគុនខ្មែរខេត្តសៀមរាប ។

វ៉ាន់សាក់បោះបង់ចោលសង្វៀនប្រដាល់យូរមកហើយ ។គេជាអ្នកប្រដាល់ដែលមានកែងមុត និងជង្គង់ស្រួច
គ្រាន់បើតែគេជាអ្នកប្រដាល់ចិត្តតូច និងមិនសូវមានភាពអំណត់នោះទេ ។ សម្រាប់ការប្រកួតមួយនេះទោះបីវ៉ាន់សាក់មិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនតែគេជឿថាវ៉ាន់សាក់នឹងខ្ទាតចេញពីការប្រកួតហើយកៅអីសម្រាប់ប្រកួតបន្តនៅជុំទី២ប្រាកដជាធ្លាក់មកក្នុងកណ្ដាប់ដៃលិញ ភារម្យជាមិនខាន ។ ស្រួលមិនស្រួលវ៉ាន់សាក់ អាចសន្លប់ដោយសារភារម្យទៀតផង ។

គិតត្រឹមពេលនេះក្នុងចំណោមអ្នកប្រដាល់ចំនួន៣២រូបដែលចូលរួមប្រកួតវគ្គជម្រុះជុំទី១នោះមានអ្នកប្រដាល់
១០រូបហើយដែលបានកក់កៅអីសម្រាប់ប្រកួតជម្រុះបន្តនៅជុំទី២ ហើយក៏មានអ្នកប្រដាល់១០រូបដែរដែលខ្ទាតចេញពីការប្រកួត ។

ចំពោះការប្រកួតជាមិត្តភាពជាមួយថៃវិញនោះរឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់
ថៃពេជ្រ ស្ដា(Pich Sda)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

Facebook Comments