ទីបំផុត !! Ronaldo ចាកចេញពីក្លឹបមានបុណ្យ Real Madrid ទៅកាន់ Juventus ក្នុងតម្លៃ ១០០ លាន​អឺរ៉ូ

0
178

ការ​ចុះ​ផ្សាយ​របស់​ Sky Sports បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo យល់ព្រមទៅ​ចូល​រួម​ជាមួយ Juventus ក្នុងតម្លៃខ្លួន ១០០ លាន​អឺរ៉ូ (១១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ​ក្នុង​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ ​មាន​ប្រាក់​ឈ្នួល​៥០០ ០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​នៅ​ទឹក​ដី​អ៊ីតាលី។

 

Ronaldo បាន​ចូល​រួម​ជាមួយ​ Real Madrid កាល​ពី​ឆ្នាំ ២០០៩។ ក្នុង​រយៈ​ពេល ៩​ឆ្នាំ​នៅ​ក្លឹប កីឡាករ​ស៊ុត​ចូល​សរុប ៤៥០ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៣៨ លើក នឹង​បាន​បន្សល់​ទុក​នៅ​កំណត់ត្រា​ជា​ច្រើន ​ជាមួយ​ក្រុម Real Madrid ​ដោយ​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ក្នុង​ក្លឹប​នេះ ​ជា​កីឡាករ​ឈ្នះ​ពាន UEFA Champions League ​បាន​ច្រើន ​និង​បាន​ក្លាយ​ជា​វីរបុរស​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Real Madrid ​ថែម​ទៀត។

Facebook Comments
Loading...