សត្វចម្លែកបាតសមុទ្រ?

0
49

អ្នកនេសាទត្រីបានចាប់ត្រីចម្លែកមួយក្បាល ពីក្នុងបាតសមុទ្រដ៏ជ្រៅនៅឯដែនទឹកនៃប្រទេសឈីលី ។ វាមានសណ្ឋានដូចជាត្រីធូណា មានប្រវែងប្រមាណ៥ម៉ែត្រហើយបានមកជាប់សំណាញ់អ្នកនេ សាទក្នុងពេលកំពុងស្វែងរកចំណីនៅទឹករាក់។

សត្វត្រីដែលរស់នៅក្នុងទីជម្រៅជ្រៅបំផុតក្នុងបាតសមុទ្រនេះ ត្រូវបានគេស្គាល់ថាជាត្រីOar fishជា ប្រភេទត្រីយក្សដ៏កម្រ។មូលហេតុដែលអ្នកនេសាទអាចចាប់វាបានគឺដោយសារវាហែលមកទឹករាក់ ម្តងមួយកាលតែប៉ុណ្ណោះ។

ត្រីយក្សប្រភេទកម្រមួយនេះមានទម្ងន់ចន្លោះពី១២០ទៅ១៥០គីឡូក្រាម។ត្រីដែលចាប់បានត្រូវបានគេប្រគល់ទៅឲ្យក្រុមអ្នកស្រាវជ្រាវផ្នែកជលសាស្ត្រសមុទ្រហើយដើម្បីសិក្សាពីលក្ខខណ្ឌ័នៃជីវិតរស់ នៅរបស់ពួកវាឲ្យកាន់តែលំអិតថែមទៀត៕

Facebook Comments