ដើម្បីជាការលប់លាងកិត្តិយសបុរសម្នាក់ដុតសម្លាប់កូនស្រីខ្លួនឯងទាំងរស់

0
121

ប្រទេសឥណ្ឌា ៖ ករណីនៃការសម្លាប់ដ៏គួរឲ្យស្លុតរន្ធត់មួយបានកើតឡើងនៅពេលដែលបុរសម្នាក់ ឈ្មោះBanne Singhនៅទីក្រុងDhaulpurនៃរដ្ឋRajasthanក្នុងប្រទេសឥណ្ឌាបានធ្វើឃាតទៅលើកូ នស្រីរបស់ខ្លួនយ៉ាងឃោរឃៅលើសពីសត្វធាតុទៅទៀត។

Singhបានយកកាំភ្លើងខ្លីបាញ់សម្លាប់កូនស្រីរបស់ខ្លួនដែលមានអាយុ១៧ឆ្នាំយ៉ាងកៀកបំផុត ប៉ុន្តែ នាងមិនទាន់ស្លាប់នៅឡើយទេ។ពេលនោះក្រុមគ្រួសាររបស់នាង ក៏បានសែងនាងយកទៅដុតទាំង រស់តែម្តង។បុរសកំណាចនេះបានបង្ហាញកំហឹងយ៉ាងខ្លាំង នៅពេលដែលគាត់បាននិយាយថា កូនស្រីរបស់គាត់មានទំនាក់ទំនងស្នេហាជាមួយកម្លោះម្នាក់តាំងពី៣ឆ្នាំកន្លងទៅហើយ។គ្រួសារបាន ធ្វើការហាមប្រាមប៉ុន្តែនាងមិនព្រមស្តាប់ទាល់តែសោះ។
ក្រុមគ្រួសារបានសម្រេចឲ្យនាងឈប់រៀនដើម្បីផ្តាច់ចំណងស្នេហ៍នេះតែ នៅតែមិនអាចដោះស្រាយបញ្ហាបាន។

ដោយទាល់ចំណេះឪពុករបស់នាងបសនសម្រេចចិត្តបាញ់នាងចោល ហើយនៅពេលឃើញថាមិន ទាន់ស្លាប់លោកSinghព្រមទាំងប្អូនបង្កើតរបស់គាត់និងប្រពន្ធគាត់បានសែងនាងទៅដុតទាំងរស់តែម្តង៕

Facebook Comments
Loading...