កសិករ ខេត្តត្បូងឃ្មុំ ដាំដំឡូងម៉ី បានជាង៥ម៉ឺនហិចតា នៅឆ្នាំ២០១៨នេះ ព្រោះដំឡូងមីមានទីផ្សារល្អ

0
155

ត្បូងឃ្មុំ៖ ឆ្នាំនេះប្រជាកសិករខេត្តត្បូងឃ្មុំ បាននាំគ្នា ដាំដំណាំដំឡូងម៉ី សរុបបានជាង៥ម៉ឺនហិចតា ច្រេីនជាងឆ្នាំទៅ ខណៈដាំបានតែជាង៤ម៉ឺនហិចតាតែប៉ុណ្ណោះ ។ កសិករងាកមកដាំដំឡូងម៉ី ដោយសារទីផ្សារដំឡូងល្អ ល្អជាងឆ្នាំមុនៗ មានម៉ូយចូលទិញដល់ទីចំការ ទាំងដំឡូងស្រស់ និងដំឡូងស្ងួត តែម្តង ។ ក្នុងខេត្ត ស្រុកដែល ឈានមុខដាំបានច្រេីងជាងគេមានស្រុកចំនួន៤៖ គឹ.ស្រុកតំបែរ ត្បូងឃ្មុំ ពញាក្រែក និងស្រុកមេមតត់ ។

លោក លាត សុផា អាយុ៤០ឆ្នាំជាកសិកររស់នៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ បានបញ្ជាក់ឱ្យដឹងថា គាត់បានដាំដំឡូងជិត១០ឆ្នាំមកហេីយ ក្នុងដី១ហិចតា អាចដាំបានចំនួន ១ ២០០០គុម្ព គឺដាំដេីមបញ្ឈរ លេីរងដែលយេីងបានភ្ជួរផ្គុំ កសិករចាប់ដាំនៅដេីមខែ៤ ហេីយប្រមូលផលអស់នៅចុងខែ៣ គិតទៅ១ឆ្នាំពេញ ។ កសិករត្រូវប្រេីជីក្បាលក្របី លាយជាមួយជី អ៉ីអឹម គឺជីធម្មជាតិទ្រាប់បាត ដែលដី១ហិចតា អាចប្រេីជី ពី២០០ ទៅ៥០០គីឡូក្រាម ក្នុងផ្ទៃដី១ហិចតា ហេីយអាច ទទួលផលដំឡូងបាន ពី២០ ទៅ៣០តោន ទៅតាមប្រភេទដី ដីដែលឱ្យផលល្អជាងគេ គឺ ដីក្រហម ផលបន្ទាប់គឺដីខ្មៅ និងដីរបាយខ្សាច់ ។ ឆ្នាំទៅដំឡូងស្រស់តម្លៃពី៣៥០ ទៅ៤០០រៀល ឯដំឡូងស្ងួតតម្លៃពី៦៥០ ទៅ៧០០រៀល បេីធៀបទៅឆ្នាំ២០១៦ ខុសគ្នាពាក់កណ្តាល ក្នុងតម្លៃដំឡូងស្រស់១គីឡូូបានតែ២០០រៀល ហេីយក្រៀមបានតែ៣០០រៀលទេ ។ ពូជដំឡូងក្នុងស្រុកល្អដាំមិនរេីសដី ពូជក្រៅស្រុកដាំរេីសដី ឱ្យផលដូចគ្នា គាត់ដាំតែពូជក្នុងស្រុទកទេ ។ ក្នុង១ហិចតា ផាត់សោហ៊ុយដាំ ចំណេញបានជិត៨លានរៀលដែរ តែបេីដំឡូងចុះថោកបានត្រឹមតែរួចខ្លួនតែបុណ្ណោះ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ឆ្នាំនេះដំណាំដំឡូងម៉ី កសិករដាំបានច្រេីនជាងឆ្នាំទៅ ដោយឆ្នាំទៅដាំបានតែជាង៤ម៉ឺនហិចតា ហេីយឆ្នាំនេះដាំបានជាង៥ម៉ឺនហិចតា កសិករជំរុញដាំដោយសារដំឡូងម៉ី មានទីផ្សារល្អ ទាំងក្នុងស្រុក និងក្រៅស្រុកតែម្តង ។ កសិករនិយមដាំដំឡូងម៉ី មានពីរប្រភេទ គឺ ពូជត្រួយក្រហម និងពូជត្រួយស ដោយពូជប្រភេទនេះ វាឱ្យផលល្អ ធននឹងជំងឺ និងអាកាសធាតុផងដែរ វាឱ្យផលជាមធ្យមក្នុង១ហិចតា ២០តោន ពូជទាំងពីរប្រភេទនេះ មួយចំនួនជាពូនក្នុងស្រុក និងមួយចំនួនទៀតនាំចូលពីក្រៅប្រទេសផងដែរ ។ ឆ្នាំនេះ ដំឡូងម៉ី មានបញ្ហានឹងជំងឺខ្លះដែរ គឺជំងឺ រួញត្រួយស្លឹក ដែលបណ្តាលមកពីកត្តាចំលងពីសត្វ រុយស ជាភ្នាក់ងារចំលង ករណីនេះ មន្រ្តីជំនាញ បានចុះណែនាំដល់កសិករយេីងឱ្យចេះប្រេីថ្នាំសម្លាប់សត្វល្អិត (ថ្នាំពុលធម្មជាតិ) បាញ់ទៅលេីដំណាំនេះតែម្តង លទ្ធផលយេីងអាចកំចាត់សត្វល្អិតនេះបាន ក្នុងនោះ ជំនាញបានចុះណែនាំដល់កសិករបានចំនួន៤ស្រុកហេីយ គឺមាន ស្រុកតំបែរ ត្បូងឃ្មុំ ពញាក្រែក និងស្រុកមេមមត់ រួចមកហេីយ ស្រុក ទាំង៤នេះ ដាំដំឡូងបានច្រីនជាងគេផងដែរ ជាមួយគ្នានេះដែរ យេីងក៏បានចាត់វិធានការដោយចាត់ឱ្យ មន្រ្តីរបស់មន្ទីរកសិកម្មខេត្ត និងបន្តសហការជាមួយមន្ត្រីការិយាល័យកសិកម្មស្រុក/ក្រុងចំនួន៣ទៀត មានស្រុកក្រូចឆ្មារ ក្រុងសួង និងស្រុកអូរាំងឪ ចុះណែនាំដល់កសិករក្នុងខេត្តរបស់យេីង ។

លោកប្រធានបានបញ្ជាក់ទៀតថា តម្លៃដំឡូងម៉ីមានទីផ្សារល្អ ដោយដំឡូងយេីងពូជល្អ ផ្តល់ទិន្នផលល្អ ម្សៅច្រេីនគ្មានជាតិគីមី ហេីយកសិករនូវទូទាំងខេត្តនៅឆ្នាំនេះ អាចផលិតដំឡូងបានមិនក្រោម ១០០លានតោននោះទេ ផលនេះ អាចជួយជីវភាពកសិករយេីងឱ្យបានប្រសេីរឡេីងមួយកំរិតថែមទៀត ៕

Facebook Comments
Loading...