ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន

0
45

ភ្នំពេញ: ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិលើកទី៥ (5thKhmer Empire Full Marathong) ឆ្នាំនេះនឹងធ្វើនៅថ្ងៃទី៥សីហានាខេត្តសៀមរាបដូចបណ្ដាឆ្នាំកន្លងមកដែរ ។

ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១០កក្កដាលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងថាថវិកាដែលបានមកពីព្រឹត្តិការណ៍នេះគឺសម្រាប់ប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌ដូចឆ្នាំមុនៗដែរ ។ ទោះបីព្រឹត្តិការណ៍នេះនៅមិនទាន់មានអ្នកចូលរួមច្រើនក៏ពិតមែនតែលោកជឿថាយ៉ាងហោចណាស់ក៏ចំនួនអ្នករត់កើនឡើងពី១០ទៅ១៥ភាគរយដែរ ។

រត់ម៉ារ៉ាតុងមានន័យថា រត់ចម្ងាយផ្លូវ៤២,១៩៥ គីឡូម៉ែត្រ។ ចម្ងាយផ្លូវដែលរត់គឺវាស់វែងដោយអង្គការម៉ារ៉ាតុងអន្តរជាតិ ។ កាលពីឆ្នាំកន្លងមកមានអ្នកចូលរួមរត់ជាង២.០០០នាក់ហើយឆ្នាំនេះក៏នៅមិនទាន់ចេញផុតពីរង្វង់ជាង២.០០០នាក់នេះដែរ ។

គិតត្រឹមពេលនេះចំនួនអ្នកចុះឈ្មោះរត់បាន១.៣០០នាក់ ហើយដែលក្នុងនោះមានជនបរទេសជាង១.០០០នាក់មកពី៤០ប្រទេស ។រដូវនេះជារដូវដែលជនជាតិអាស៊ីវិស្សមកាលហេតុនេះអ្នករត់ភាគច្រើនជាជនជាតិអាស៊ីដែលក្នុង ចិនមានចំនួនច្រើនជាងគេ ក្រៅពីនោះជប៉ុននៅលំដាប់លេខ ២ និងសឹង្ហបូរីនៅចំនាត់ថ្នាក់លេខ ៣ ។ក្នុងចំណោម
ជនបរទេសជាង១.០០០នាក់មានចិនប្រមាណ ៥០០នាក់ហើយ ។

Facebook Comments