ឈុត សេរីវ៉ាន់ថង អាចឈានជើងឡើងវគ្គផ្តាច់ព្រ័ត្របានទេ?

0
123

ភ្នំពេញ: នៅថ្ងៃទី១៤កក្កដានេះអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងរូបនេះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃផាត សិលា (Phat Seilla) នៅក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍ ។

២ប្រកួតរួចមកហើយសេរីវ៉ាន់ថងបានទទួលជ័យជំនះទាំង២ប្រកួតតែគេឈ្នះគូប្រកួតដោយពិន្ទុតែប៉ុណ្ណោះ ក្នុងខណៈដែលអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះដែរបានទទួលជ័យជំនះដោឈ្នះគូប្រកួតចំនួន២ប្រកួតក្នុងចំណោម៣ប្រកួត ។

ការប្រកួតនេះសម្រាប់ពូលខ្មែរយកអ្នកជាប់លេខ១ក្នុងពូលទៅប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ថៃដែល
ជាប់លេខ១ក្នុងពូលដែរ។ ឱកាសរបស់សេរីវ៉ាន់ថហាក់ដូចជាមានតិចតួចណាស់ព្រោះប្រសិនបើ២ប្រកួតចុងក្រោយនេះគេផ្ដួលគូប្រកួតបានមុនទឹកទី៥ឯណោះ ដែលនេះជាបញ្ហាលំបាកសម្រាប់អ្នកប្រដាល់កម្ពុជារូបនេះ ។

ចំពោះផាត សិលាវិញគេមិនបារម្ភឡើយព្រោះ២ប្រកួតរបស់គេចាញ់ទាំង២ប្រកួតហេតុនេះឱកាសដើម្បីឡើង
ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រលែងមានបាត់ទៅហើយ ។

សេរីវ៉ាន់ថងមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៤៩ដង ចាញ់៦ដង ស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់
បាន១៦ដង ។ចំពោះផាត សិលាវិញគេមានប្រវត្តិប្រកួតចំនួន៧៨ដងឈ្នះ៦៦ដង ចាញ់ ១២ដង ព្រមទាំងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។ ការប្រកួតនេះគេជឿថាសេរីវ៉ាន់ថងនៅតែមានជំនឿចិត្តក្នុងការដណ្ដើមជ័យជំនះបន្តទៀត ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ធន មករាសមាគមប្រដាល់ក្រសួងការពារជាតិត្រូវតស៊ូជាមួយអ្នក
ប្រដាល់ថៃកាំឡៃ យុគ (Kamlay Yuk) ។

២ប្រកួតរបស់មករាឈ្នះបាន១ ប្រកួត និងចាញ់១ប្រកួតហេតុនេះឱកាសសម្រាប់ឡើងទៅប្រកួតបន្តនៅវគ្គផ្តាច់ព្រ័ត្រត្រូវបាត់បង់អស់ទៅហើយ ។

ក្នុងចំណោមអ្នកប្រដា់កម្ពុជាដែលចូលរួមក្នុងព្រឹត្តិការណ៍នេះមានតែមករា តែមួយរូបគត់ដែលស្គាាល់បរាជ័យឯ ៣រូបទៀតមិនទាន់មាននរណាជួបបរាជ័យនៅឡើយទេ ។សម្រាប់ជំនួបជា កាំឡៃ យុគនេះក៏មិនទាន់ប្រាដកថាមករានឹងឈ្នះដែរ ។

Facebook Comments
Loading...