សមត្ថកិច្ចស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនជនសង្ស័យបានម្នាក់់រួម នឹងថ្នាំញៀន៧កញ្ចប. !

0
783

កណ្ដាល៖ ថ្ងៃចន្ទ័១២រោចខែបឋមសាឍឆ្នាំចសំរិទ្ធិសក័ព.ស២៥៦២ ត្រូវថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០១៨
សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កើតហេតុ ៖ នៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៨វេលាម៉ោង ១៣និង១៥នាទី ចំណុចភូមិអំពៅព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹងខេត្ត កណ្តាល ។

ប្រភពពីរសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានអោយដឹងថា៖ ជនសង្ស័យចំនួន០១នាក់ (ឃាត់ខ្លួន) មានឈ្មោះសាន សុគន្ធ ហៅសឺន ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង
ខេត្តកណ្តាល។

វត្ថុតាង ដកហូតរួមមានម្សៅក្រាមពណ៍សថ្លាសង្សយ័ថា សារធាតុញៀន(ម៉ាទឹកកក) ចំនួន០៧កញ្ចប់តូច។
សំភារៈវេចខ្ចប់ និង ប្រើប្រាស់គ្រឿងញៀន ។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញអធិការដ្ឋានធ្វើការល្បាតក្នុងមូលដ្ឋានបានឃើញជនសង្សយ័នៅចំនុចកើតហេតុខាងលើក៏ធ្វើការឃាត់ខ្លួន រួចឆែកឆេររកឃើញថ្នាំញៀនម០៧កញ្ចប់តូចនៅជាប់នឹងខ្លួនជនសង្សយ័ រួចបានសុំគោលការពី លោកស្នងការរងប្រឆាំងបទល្មើសគ្រឿងញៀនបន្តធ្វើការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យស្ថិតនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលរកឃើញ សំភារៈវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាន។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ឈ្មោះសាន សុគន្ធ បានឆ្លើយថាខ្លួនពិតជាបានទិញថ្នាំញៀន ទាំងអស់នេះពីឈ្មោះខន នៅភ្នំពេញក្នុងតម្លៃ ១០០.០០០រៀល (ដប់ម៉ឺនរៀល) មករក្សាទុកជាប់ខ្លួនដើម្បីយកមកលក់បន្តពិតប្រាកដមែន ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...