FIFAព្រមានDomagoj Vidaដែលហ៊ានស្រែកចំអកឲ្យរុស្សី

0
128

ប្រទេសរុស្សី ៖ FIFAបានចេញការព្រមានមួយទៅលើកីឡាករក្រូអាតVidaដែលក្រោយពីស៊ុតបាល់ ប៉េណាល់ទីឈ្នះរុស្សីហើយនោះគេបានស្រែកគាំទ្រប្រទេសអ៊ុយក្រែនហើយដែលត្រូវបានបង្ហោះនៅ ក្នុងវីដេអូទៀតផង។

វីដេអូនោះបានបង្ហាញឲ្យឃើញថាខ្សែការពារក្រូអាតDomagoj Vidaបានស្រែកយ៉ាងខ្លាំងថា៖ជ័យោ អ៊ុយក្រែន ក្រោយពេលដែលអតីតកីឡាករចូលនិវត្តន៍ក្រូអាតម្នាក់ទៀតឈ្មោះOgnjen Vukojeic បានស្រែកថា៖ ជយ័ជំនះនេះគឺសម្រាប់ក្រុមឌីណាម៉ូ គៀវនិងអ៊ុយក្រែន….។

VidaនិងVukojeicគឺជាកីឡាករលេងនៅក្នុងក្លឹបឌីណាម៉ូគៀវ របស់អ៊ុយក្រែន។ចំណែកVidaគឺជាកី ឡាករដែលស៊ុតបាល់ប៉េណាល់ទីយកឈ្នះលើក្រុមរុស្សីដើម្បីឡើងទៅវគ្គ៤ក្រុមចុងក្រោយហើយត្រូ វប៉ះជាមួយអង់គ្លេស។

គួរបញ្ជាក់ថាប្រទេសអ៊ុយក្រែននិងរុស្សីមានជម្លោះដ៏ជូរចត់នឹងគ្នាក្រោយពីរុស្សីបានដណ្តើមកាន់កាប់ តំបន់គ្រីមៀររបស់អ៊ុយក្រែនក្រោយពីការធ្វើប្រជាមតិ ហើយប្រជាជនរស់នៅទីនោះសម្រេចថាទឹកដី នោះគឺត្រូវតែជារបស់ប្រទេសរុស្សីវិញ៕

Facebook Comments
Loading...