អ៊ុយក្រែនជាអ្នកសម្លាប់ផ្តាច់ពូជជនជាតិប៉ូឡូញក្នុងសង្គ្រាមលោកលើកទី២

0
100

ប្រទេសប៉ូឡូញ៖ លោកប្រធានាធិបតីនៃប្រទេសប៉ូឡូញ Andrzj Dudaបានថ្លែងនៅថ្ងៃទី៨ខែកក្កដាថា  ទីក្រុងគៀវត្រូវតែដឹងឲ្យច្បាស់ថា ការសម្លាប់រង្គាលទៅលើជនជាតិប៉ូឡូញដោយពួកជាតិនិយមអ៊ុយក្រែនកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៤០នាសង្គ្រាមលោកលើកទី២ គឺជាអំពើប្រល័យពូជសាសន៍។ លោកប្រធានាធិបតីបានថ្លែងបែបនេះនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥នៃការបង្កើតចលនា Warsaw Ghettoរបស់ប៉ូឡូញ។

គួរបញ្ជាក់ថាកាលពីថ្ងៃអាទឹត្យលោកAndrzj Dudaបានអញ្ជើញទៅទស្សនកិច្ចស្តូបVolhyniaដែលកសាងឡើងជាការរំ លឹកទៅដល់ការសម្លាប់រ ង្គាលជនស៊ីវិលប៉ូឡូញដោយពួកជ្រុលនិយមអ៊ុយក្រែនដែលបច្ចុប្បន្នតំបន់នេះស្ថិតនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន។

ការសម្លាប់នេះធ្វើឡើងដោយពួកជ្រុលនិយមនៃអង្គការ Ukrainian Nationalistដែលជាសម្ព័ន្ធមិត្តរបស់ពួកណាស៊ីអាឡឺម៉ង់នៅពេលដែលពួកគេបានវាយចូលកាន់កាប់ប្រទេស ប៉ូឡូញ៕

Facebook Comments
Loading...