ក្បាលសាកសពម៉ាំមីនិងក្រពើមួយក្បាលត្រូវបានដាក់បង្ហាញជាសាធារណៈ

0
112

ប្រទេសអេហ្សីប ៖ តាមRTបានផ្សាយឲ្យដឹងថា ក្បាលនៃសាកសពម៉ាំមីស្ត្រីម្នាក់ដែលគេរកឃើ ញនៅក្នុងផ្នូរបុរាណនៃប្រទេសអេហ្សីប និងម៉ាំមីសត្វក្រពើមួយក្បាលដែលទំនងជាត្រូវបាននិរទេស ដោយព្រះចៅស៊ុលតង់កាលពីជំនាន់នោះ ហើយដែលត្រូវអ្នកស្រាវជ្រាវលាក់កំបាំងភ្នែកពីសាធារណ ជនជាង១០០ឆ្នាំមកហើយនោះ ពេលនេះត្រូវបានដាក់តាំងឲ្យមហាជនមើលជាទូទៅហើយ។

រូបថតមួយសន្លឹកដែលបង្ហាញអំពីម៉ាំមីនេះហើយពីមុនមិនទាន់ត្រូវបានផ្សពផ្សាយទាល់តែសោះ ពេលនេះត្រូវបានយកទៅផ្សាយជា លើកដំបូងនៅក្នុងសារព៍ត៌មានTurkish Daily។អ្នកជំនាញបាននិយាយថា ម៉ាំមីមានតែក្បាល នេះទំនង ជាសាកសពព្រះអង្គម្ចាស់ក្សត្រីមួយអង្គដែលគេមិនស្គាល់ឈ្មោះ និងម៉ាំមីក្រពើមួយក្បាលដែលរស់ នៅតាមទន្លេនីល។

បើយោងតាមរឿងព្រេងបានឲ្យដឹងថា បន្ទាប់ពីម្ចាស់ក្សត្រីអង្គនោះត្រូវសត្វក្រពើខាំស៊ី មហាក្សត្រក៏ បានសម្លាប់ក្រពើនោះនិងសម្រេចបញ្ចុះជាមួយគ្នាដោយសង្ឃឹមថានៅពេលដែលចាប់កំណើតមកវិញនាងនឹងយោងយកកំណើតជាសត្វក្រពើដែរ៕

Facebook Comments
Loading...